ក្រុមប្រឹក្សារាជធានី កោតសរសើរអាជ្ញាធរអនុវត្តការងារ និងរក្សាសន្តិសុខបានល្អក្នុងព្រះរាជពិធីធំៗ

2023/12/13 08:08:24 pm        411

ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងកោតសរសើរចំពោះអាជ្ញាធររាជធានី និងកងកម្លាំង​គ្រប់ប្រភេទដែលបានអនុវត្តការងារប្រកបដោយប្រសិទ្ធិភាព ​និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ តាមរយៈការមកកម្សាន្តក្នុងព្រះរាជពិធីធំៗនៅភ្នំពេញ។

ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បាន​ថ្លែងការ​កោតសរសើរដល់​រាជ​រដ្ឋាភិបាល ​និងគណៈអភិបាលរាជធានីភ្នំពេញ ​មន្រ្តីរាជការ ​អាជ្ញាធរ​មានសមត្ថកិច្ច កងកម្លាំង​ប្រដាប់អាវុធ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ​និងបណ្តាក្រុមហ៊ុនឯកជន ដែល​បានសហការគ្នាល្អរៀបចំប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប​ និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ ដោយធានាបាននូវការថែរក្សាស្ថិរភាព ​សន្តិសុខ សណ្តាប់ធ្នាប់ ការការពារ​សុវត្ថិភាព​បានល្អប្រសើរ ជាមួយនឹងការអញ្ជើញចូលរួមទស្សនាកម្សាន្តពីសំណាក់​ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមាន ​ដែលមានចំនួនរហូតដល់ជាង ​៥លាននាក់ចូលរួមអបអរសាទរ សប្បាយរីករាយ ​ដោយមិនមានការបារម្ភពីបញ្ហាសន្តិសុខ ​សុវត្ថិភាពអ្វីឡើយ ​ដែល​ញ៉ាំង​ឱ្យព្រះរាជពិធីនេះ​ ប្រព្រឹត្តទៅដោយរលូន ​និងមានភាព​អធិកអធម​ ធ្វើឱ្យរាជធានីភ្នំពេញ​កាន់តែ​មានមុខមាត់​ មានកិត្យានុភាព ​និងអំណោយផលដល់វិស័យទេសចរណ៍។ ​នេះ​ជា​ការ​ឆ្លុះបញ្ចាំង​អំពី​តថភាពជាក់ស្ដែង ​នៃការអភិវឌ្ឍរបស់កម្ពុជា ​ហើយក៏ជាជោគជ័យ និងមោទនភាពមួយរបស់​រាជរដ្ឋាភិបាល​នីតិកាលទី៧នៃរដ្ឋសភា ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។​

ការថ្លែងការកោតសរសើររបស់ប្រធាន​ក្រុមប្រឹក្សារាជធានីភ្នំពេញ ​បានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញ​លើកទី៥៥​ របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣​ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅ​សាលារាជធានីភ្នំពេញ​ ក្រោមអធិបតីភាពឯកឧត្តម ម៉ប់ សារិន ​ប្រធានក្រុមប្រឹក្សារាជធានី និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនៅដែរ ​ឯកឧត្តម ឃួង ស្រេង បានជម្រាបជូនក្រុមប្រឹក្សារាជធានីថា ព្រះរាជពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ ​អកអំបុក ​ក្នុងរយៈពេល៣ថ្ងៃ៣យប់ មានប្រជាពលរដ្ឋ ភ្ញៀវជាតិ ​និងអន្តរជាតិជាង៥លាននាក់​ មកទស្សនាកម្សាន្ត ​សប្បាយរីករាយ។

ជាមួយគ្នានេះចំពោះកីឡាករទូក ង ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញរៀបចំឱ្យមានទីតាំងស្នាក់នៅ​សមរម្យ ​មានបន្ទប់ទឹក​ មានទីតាំងពិនិត្យសុខភាព​ មានទីបញ្ជាការស្រាល ដើម្បីរក្សាសន្តិសុខជូន​កីឡាករ និងប្រជាពលរដ្ឋ ។បញ្ហាសំរាមក៏បានគ្រប់គ្រងការប្រមូលទុកដាក់​បានល្អប្រសើរជាមួយ​ក្រុមហ៊ុនប្រមូល ដឹកជញ្ជូនសំរាម ដោយកន្លងមកក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវប្រើប្រាស់ថវិការាប់ពាន់លានរៀល ដើម្បីបោសសម្អាត និង​ដឹកជញ្ជូនសំរាម​ តែសម្រាប់ឆ្នាំនេះបានបង្វែរថវិកានេះ​ទៅជួយ​ឧបត្ថម្ភ​ដល់កងកម្លាំងវិញ។

ឯកឧត្តម ឃួង ស្រេង បន្ថែមថា ​អនុវត្តតាមការណែនាំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អាជ្ញាធរ​បានបំពាក់កាំមេរ៉ា​សុវត្ថិភាព ​បង្កភាពងាយស្រួលដល់កម្លាំង​មានសមត្ថកិច្ច​លើការ​គ្រប់គ្រងសន្តិសុខ ​ដែលបានធ្វើឱ្យព្រះពិធីដ៏ធំនេះ​ ដំណើរការទៅដោយរលូន និងទទួលបាន​ជោគជ័យ រហូតទទួលបានការកោតសរសើរពីភ្ញៀវជាតិ និងអន្តរជាតិ។

ឯកឧត្តម ម៉ប់ សារិន ​បានមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ ​ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ បាន​អនុវត្តការងារលើការប្រារព្ធពិធីបុណ្យខួបលើកទី៧០​ ទិវាបុណ្យឯករាជ្យជាតិ ​៩វិច្ឆិកា និង​ព្រះរាជ​ពិធីបុណ្យអុំទូក ទទួលបានជោគជ័យ ​និងសាទរពីប្រជាពលរដ្ឋ និងទទួលបានការកោត​សរសើរ​ដោយស្មោះចំពោះរាជរដ្ឋាភិបាលក្រោមការ​ដឹកនាំប​ន្តវេនប្រកបដោយ​ ថាមពល និង​ភាពស្វាហាប់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ​គ្រាន់តែក្នុងរយៈពេល ១០០ថ្ងៃ សម្រេចបាន​ជោគជ័យក្នុងការដាក់ចេញនូវកម្មវិធីទាំង ០៦ចំណុច ដែលជាការរួមចំណែកលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ៕អត្ថបទ៖ ប្រាក់ វ៉ាន់ដា 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        178
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        155
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm