ក្រសួងរំពឹងទទួលបានសមាជិកបន្ថែម ១,៥ លាននាក់ តាមរយៈការផ្សព្វផ្សាយរបបផ្នែកថែទាំសុខភាព

2023/12/13 09:03:06 pm        735

ភ្នំពេញ៖ តាមរយៈការផ្សព្វផ្សាយក្នុងរយៈពេល៣០ថ្ងៃ ស្តីពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត។ បេឡាជាតិសន្តិសុខសង្គម ​នៃក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សង្ឃឹមថា ​មុនដាច់ឆ្នាំ២០២៣នេះ ​នឹងអាចទទួលបានសមាជិក ១,៥លាននាក់ ខណៈមកដល់ពេលនេះ ការផ្សព្វផ្សាយកើនឡើងដល់ជាង ១,៣លាននាក់ លើសផែនការកំណត់ចំនួនតែ ១,២លាននាក់។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី១៣ ​ខែធ្នូនេះថា ​ក្នុងអំឡុង​ពេល​នៃ​យុទ្ធនាការ​ផ្សព្វផ្សាយ​នេះ ​ក្រុមការងារក៏មានជួបប្រទះនូវបញ្ហាប្រឈមតិចតួចដែរ ​ដូចជាប្រជាជនមួយចំនួនធំ នៅតែមិនទាន់យល់ច្បាស់អំពីរបៀបនៃការទទួលបណ្ណ ប.ស.ស. និងអំពីការបង់ភាគទានប្រចាំខែ ក៏ដូចជារបៀបនៃការចុះឈ្មោះជាដើម។ ​ដូច្នេះហើយ បន្ទាប់ពីការពន្យល់ណែនាំ ​និងផ្សព្វផ្សាយនេះ ពួកគាត់ក៏មានការជ្រួតជ្រាបជាច្រើន ហើយនឹងធ្វើការផ្សព្វផ្សាយបន្តទៅតាមក្រុមគ្រួសារ​សមាជិកផ្សេងៗទៀតផងដែរ។

ឯកឧត្តម បានបន្តថា ក្រោយកម្មវិធី ៣០ថ្ងៃ នៃយុទ្ធនារការនេះ នឹងនៅតែបន្តផ្សព្វផ្សាយដល់​ប្រជាពលរដ្ឋគ្រប់ទីកន្លែងថែមទៀត ​ចាប់ពីតំបន់ទីប្រជុំជន រហូតដល់មូលដ្ឋានតំបន់ជនបទផ្សេងៗ ដោយក្រុមការងារ ប.ស.ស. នឹងចុះជាក្រុមៗ ហើយ សង្ឃឹមថា ប្រជាពលរដ្ឋទូទាំងប្រទេស​នឹងទទួលបានព័ត៌មានអំពីរបបបេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរយៈភាគទាន​ស្ម័គ្រចិត្ត​ឲ្យយល់ដឹង ​និងធ្វើការចុះឈ្មោះដើម្បីទទួលបានបណ្ណ ប.ស.ស. ក្នុងការថែទាំសុខភាពរបស់ខ្លួន។

ពាក់ព័ន្ធបណ្ណ ប.ស.ស. នេះដែរ ប្រជាពលរដ្ឋដែលប្រកបមុខរបរខុសៗគ្នា ​នៅផ្សារបឹងបៃតង ស្ថិតនៅ​ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបង្ហាញក្តីសប្បាយរីករាយដែលពួកគាត់អាចមាន​សិទ្ធិក្នុង​ការចុះឈ្មោះ ដើម្បីទទួលបានបណ្ណ ប.ស.ស. ដូចទៅនឹងមន្រ្តីរាជការ និងកម្មករនិយោជិត​ផងដែរ និងបានសម្តែងការអរគុណដល់រាជរដ្ឋាភិបាល ដែលតែងតែគិតគូរសុខទុក្ខប្រជាពលរដ្ឋ​គ្រប់ស្រទាប់វណ្ណៈ។

គិតរហូតមកដល់ថ្ងៃនេះ រយៈពេលជាង ២០ថ្ងៃហើយ នៃយុទ្ធនាការផ្សព្វផ្សាយរយៈពេល ៣០ថ្ងៃ ដែលបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពីលក្ខខណ្ឌ ​និងនីតិវិធីនៃការស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស. តាមរបបភាគទានដោយស្ម័គ្រចិត្ត ពិសេសគឺការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍​ដែលប្រជាពលរដ្ឋ​ត្រូវទទួលបាន ពេលក្លាយជាសមាជិក ប.ស.ស. និងមានប្រជាពលរដ្ឋជាអាជិវករ អ្នករត់ម៉ូតូកង់បី មូតូឌុប កម្មករនិយោជិត រួមទាំងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. សរុបប្រមាណជាង ១,២លាននាក់ ស្មើនឹងជាង ៤ពាន់លើក​ ដែលទទួលបានការផ្សព្វផ្សាយខាងលើ។

តាមការឲ្យដឹងរបស់ ​ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង នៃបេឡាជាតិសន្តិសុខ​សង្គម បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ បេឡាជាតិសន្តិសុខសង្គម នៃ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​បានចុះឈ្មោះសមាជិកជាបុគ្គលស្វ័យនិយោជន៍ ចំនួន ៨៥,៨៦៥នាក់ ​មានអ្នកបានទៅ​ប្រើប្រាស់​សេវាចំនួន ៣៥,៧៣៦ករណី និង​ចំណាយ​តាវការលិក​អស់​ទឹកប្រាក់​ប្រមាណ ៥៤០,៦១លានរៀល ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        105
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        210
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        197

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm