វេទិកា​កុមារ​អាស៊ាន​លើក​ទី ៦​រៀបចំឡើង​តាម​ប្រព័ន្ធ​អន​ឡាញ​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩

2021/04/27 09:59:58 am        30

ភ្នំពេញ៖ វេទិកា​កុមារ​អាស៊ាន​លើក​ទី៦ បាន​រៀបចំ​ឡើង​នៅ​ថ្ងៃទី​១៣ ខែ​តុលា​ឆ្នាំ ២០២០ ដោយ​ផ្លាស់​ពី​ការរៀបចំ​វេទិកា​ដោយ​ជួប​គ្នា​ផ្ទាល់ ផ្លាស់​មក​រៀបចំ​វេទិការ​តាម​ប្រព័ន្ធ​អន​ឡាញ​ជំនួស​វិញ។​

​​សម្រាប់​វេទិកា​កុមារ​អាស៊ាន គឺជា​វេទិកា​មួយ​ដែល​ត្រូវ​បាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ​ដែល​តំណាង​កុមារ​មកពី​ប្រទេស​សមាជិក​អាស៊ាន ​ត្រូវបាន​ជ្រើសរើស​ឱ្យចូល​រួម​ចែករំលែក​យោបល់​របស់​ពួកគេ​ និង​ចូលរួម​ក្នុងការ​ពិភាក្សា​ទាក់ទង​នឹង​បញ្ហា​យុវជន ​និង​ដើម្បី​ទទួលបាន​អនុសាសន៍​។ វេទិកា​នៅ​ឆ្នាំ ធ្វើឡើង​ក្រោម​ប្រធានបទ ផលប៉ះពាល់​លើ​កុមារ​នៃ COVID-១៩ និង​ផលប៉ះពាល់​ជា​បន្តបន្ទាប់​នៃ​ស្ថានភាព​រាតត្បាត​។​

​ក្នុងឱកាស​រៀបចំ​វេទិកា​នេះ ឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច បាន​លើកឡើងថា វេទិកា​នេះ ជា​វេទិកា​របស់​កុមារ និង​យុវជន​។ កុមារ​និង​យុវជន មាន​បញ្ហា​ជាច្រើន​ត្រូវ​គិតគូ ពី​ការផ្លាស់ប្តូរ​អាកាសធាតុ​រហូតដល់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​–១៩ និង​អ្វីៗ​ជាច្រើន​ទៀត​នៅក្នុង​ពិភពលោក​ដែល​កំពុងមាន​បញ្ហា​ដែល​តែងតែ​ផ្លាស់ប្តូរ​។ យើង​រស់នៅក្នុង​អនាគត​របស់​អ្នក​ហើយ​យើង​ពឹង​ផ្អែកលើ​អ្នកខ្លាំង​ណាស់​ដើម្បី​អាច​អភិវឌ្ឍ​គំនិត​វិជ្ជមាន​ដែល​នឹង​ជួយ​ធ្វើឱ្យ​ពិភពលោក​របស់​យើង​ក្លាយជា កន្លែង​ល្អប្រសើរ​សម្រាប់​មនុស្សជាតិ​នាពេល​អនាគត​។

​វេទិកា​កុមារ​អាស៊ាន​លើក​ទី ៦ នេះ​ត្រូវបាន​គ្រោងទុក​ដំបូង​ថា​ជា​វេទិកា​ដោយផ្ទាល់​ដែល​នឹងត្រូវ​រៀបចំឡើង​នៅ​ក្រុង​សៀមរាប​អង្គរ​ប្រទេស​កម្ពុជា តែ​ត្រូវ​ខកខាន​ដោយសារ​ជំងឺ កូ​វីដ​១៩​។ ឯកឧត្តម​សង្ឃឹមថា​យើង​នឹង​ជួប​អ្នក​មួយចំនួន​ដោយផ្ទាល់​នាពេល​អនាគត​ដ៏​ខ្លី ដើម្បី​ស្វែងយល់​ពី​ទេសភាព​នៅ​កម្ពុជា និង​ទស្សនា​ប្រាសាទបុរាណ​របស់​កម្ពុ​ជា​៕ អត្ថបទ​៖ គឹម​ហុក​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        325
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm