អនុវិទ្យាល័យពោធិ៍សាត់ ដាក់ឲ្យសិស្សប្រើស្លឹកចេកជំនួសថង់ប្លាស្ទិក

2023/12/14 12:16:10 am        746

ពោធិ៍សាត់៖ សំណល់ប្លាស្ទិកអាចបង្កផលប៉ះពាល់អវិជ្ជមានដល់បរិស្ថានជុំវិញ ជីវជម្រុះ សុខភាពមនុស្ស ក៏ដូចជាសេដ្ឋកិច្ចរបស់ប្រទេសជាតិ ហើយបញ្ហាធំបំផុតរបស់ប្លាស្ទិក គឺវាត្រូវការពេលយូរខ្លាំងដើម្បីពុកផុយ ខ្លះអាចចំណាយពេលរាប់ពាន់ឆ្នាំ។ សារធាតុប្លាស្ទិកទំាងនោះមិនបានរលាយទៅណាទេ វាគ្រាន់តែបំបែកខ្លួនទៅជាកំទិចប្លាស្ទិកតូចៗតែប៉ុណ្ណោះ។ កំទិសប្លាស្ទិកទំាងនោះបានបង្កហានិភ័យដោយបញ្ចេញសារធាតុគីមីពុលនៅពេលបំបែកខ្លួន ហើយបានបំពុលបរិស្ថាន សម្លាប់សត្វ និងធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្ស។ ដូចនេះទើបរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្លាំងក្នុងការដោះស្រាយបញ្ហានេះ ជាពិសេសគឺជម្រុញអោយប្រជាពលរដ្ឋ ចូលរួមអនុវត្តវិធីសាស្រ្តចំនួន៤ ក្នុងការកាត់បន្ថយ

ប្លាស្ទិក គឺ(បដិសេធ កាត់បន្ថយ ប្រើប្រាស់ឡើងវិញ និង កែច្នៃឡើងវិញ)។

ក្នុងនោះដែរសម្រាប់សាលាអនុវិទ្យាល័យពោធិ៍សាត់ ស្ថិតក្នុងក្រុងពោធិ៍សាត់ បានអនុវត្តន៍បានជោគជ័យ យ៉ាងល្អប្រសើរ តាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡា រួមនិងក្រសួងបរិស្ថាន ក្នុងការលើកំពស់សុវត្ថិភាពចំណីអាហារ និងការកាត់បន្ថយការប្រើប្លាស្ទិកនៅតាមសាលារៀន ជាពិសេសគឺការបញ្ជ្រាបនូវផ្នត់គំនិតការយល់ដឹងអំពីបញ្ហាប្លាស្ទិក និងការស្រាលាញ់បរិស្ថានដល់សិស្សានុសិស្សដែលជាមនុស្សនៅវ័យក្មេង ។

លោក បេង ឆវីរៈ នាយកអនុវិទ្យាល័យពោធិ៍សាត់ បានអោយដឹងថា ក្នុងអនុវិទ្យាល័យពោធិ៍សាត់បានបញ្ឈប់ការលក់នំកញ្ចប់ ដោយប្តូរមកលក់ជានំខ្មែរហើយដាក់អោយប្រើស្លឹកចេកជំនួសអោយ​ការប្រើថង់ប្លាស្ទិកសម្រាប់ខ្ចប់នំ ជាពិសេសនោះគឺតម្រូវអោយសិស្សានុសិស្ស ត្រូវប្រើប្រអប់បាយ ស្លាបព្រានិងដប់ទឹកផ្ទាល់ខ្លួន ជំនួសអោយការប្រើប្រអប់ស្នោ ស្លាបព្រាជ័រ និងកែវជ័រដប់ជ័រ។ តាមកិច្ចសម្ភាសន៍ជាមួយសិស្សានុសិស្សក្នុងអនុវិទ្យាល័យពោធិ៍សាត់ ពួកគាត់ពិតជាមានការយល់ដឹងអំពីបញ្ហាប្លាស្ទិកនិងបរិស្ថាន ហើយរីករាយក្នុងការចូលរួមអនុវត្តន៍ការកាត់បន្ថយការប្រើប្លាស្ទិក ដើម្បីសុខភាព បរិស្ថាន សោភ័ណ្ឌភាពក្នុងសាលា និងសង្គមជាតិ ។

សូមបញ្ជាក់ដែរថា បច្ចុប្បន្នអនុវិទ្យាល័យពោធិ៍សាត់ មានសិស្សានុសិស្សសរុបចំនួនប្រមាណ ១៨០០នាក់ បើក្នុងមួយថ្ងៃពួកគាត់មិនប្រើថង់ប្លាស្ទឹកគ្រប់គ្នា គឺមានន័យថាពួកគាត់បានចូលរួម​កាត់បន្ថយការប្រើថង់ប្លាស្ទិកឬប្រអប់ស្នោ បានចំនួនប្រមាណ ១៨០០ដែរក្នុង ១ថ្ងៃ ដូចនេះបើក្នុងរយៈពេល ១ឆ្នាំពួកគាត់នឹងជួយកាត់បន្ថយសំណល់ថង់ប្លាស្ទិកឬប្រអប់ស្នោបានរាប់សិបម៉ឺន ផងដែរ ៕ អត្ថបទ៖ ភិរុណ ពៅ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm