ក្រុមអ្នកវិភាគនៅកម្ពុជា៖ ផែនទីបង្ហាញផ្លូវរបស់ក្រសួងការងារស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥ គឺជាយុទ្ធសាស្ត្រដើម្បីឲ្យកម្ពុជាដើរទន្ទឹមនឹងប្រទេសជិតខាង

2023/12/14 12:22:30 am        455

ភ្នំពេញ៖ ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងអ្នកវិភាគគោលនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា «ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឃជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥» របស់រាជរដ្ឋាភិបាលកម្ពុជាគឺជាផែនការយុទ្ធសាស្រ្តដើម្បីទន្ទឹមនិងបណ្តាប្រទេសរីកចំរើននៅក្នុងតំបន់ និងពិភពលោក លើការអភិវឌ្ឍសមត្ថភាពជំនាញរបស់ពលរដ្ឋ ពីព្រោះវាជាកត្តាលើកកម្ពស់ការសិក្សាពេញមួយជីវិតរបស់ពលរដ្ឋ ជំរុញឱ្យពលរដ្ឋម្នាក់មានជំនាញមួយច្បាស់លាស់ ។

បើតាម «ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឃជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥» ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សព្វផ្សាយក្នុងគេហទំព័រផ្លូវការរបស់ខ្លួនបានគូសបញ្ជាក់ផែនទី​​អភិវឌ្ឍជំនាញនៅកម្ពុជាដែលមានចក្ខុវិស័យដើម្បីផលិត ឬប្រែក្លាយកម្លាំងពលកម្ម ឬធនធានមនុស្សកម្ពុជា ជាធនធានជន្ទល់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិដែលប្រកបដោយសមត្ថភាព និងផលិតភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត និងផ្តល់ឱកាសទទួលបានការសិក្សាពេញមួយជីវិត និងធានាថាប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត មានការងារធ្វើលក្អសមរម្យ មានសេចក្តីថ្លែថ្នូ និងមានកម្រិតជីវភាពកាន់តែប្រសើរឡើង។

លោកបណ្ឌិត គិន ភា អ្នកវិភាគនៃរាជបណ្ឌិត្យសភាកម្ពុជាបានមើលឃើញថាផែនទីបង្ហាញផ្លួវស្តីពីការអភិវឌ្ឃជំនាញនៅកម្ពុជានេះជាការគូសវាសបង្ហាញផ្លូវរបស់រាជរដ្ឋាភិបាលកម្ពុជាមួយដ៏ត្រឹមត្រូវក្នុងការដើរទៅរកជាប្រទេសមួយដែលពលរដ្ឋមានជំនាញវិជ្ជាជីវៈប្រចាំជីវិតច្បាស់លាស់សំរាប់ពួកគេ ។ ផែនទីបង្ហាញនេះជាយុទ្ធសាស្រ្តមួយដែលដើរអមទន្ទឹមគ្នាទៅនិងបណ្តាប្រទេសរីកចំរើនមួយចំនួននៅក្នុងតំបន់ផងដែរ ។

លោកបណ្ឌិតគូសបញ្ជា្កក់ថា កត្តា៤យ៉ាងដែលធ្វើឱ្យផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឃជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥ មានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អជាវិជ្ជាមាននោះទី១ ឆន្ទៈនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ទី២ ប្រើក្លាយផែនទីនេះជាក្របខណ្ឌនយោបាយ ទី៣ ឆ្លើយតបទៅស្ថានភាពរបស់ប្រទេសកម្ពុជា និងស្របទៅតាមក្របខណ្ឌតំបន់ និងពិភពលោក ទី៤ ពលរដ្ឋមានការយល់ដឹងខ្ពស់អំពីជំនាញវិជ្ជាជីវៈ និងទី៥ ត្រូវមានការចូលរួមយ៉ាងសកម្មពីដៃគូរអភិវឌ្ឍ និងវិស័យឯន ។

បណ្ឌិតរូបនេះសង្កត់ធ្ងន់ថា ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឃជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥ ជាយុទ្ធសាស្រ្តគន្លឹះមួយដ៏មានសារសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា ដើម្បីប្រែក្លាយប្រទេសពីកម្លាំងអតិពលកម្ម ទៅជាប្រទេសមួយដែលពោពេញទៅដោយពលរដ្ឋមានជំនាញច្បាស់លាស់ឆ្លើយតបទៅនិងទីផ្សារការងារ ជាពិសេសនោះវាក៏ជាមួយផ្នែកចូលរួមយ៉ាងសកម្មលើផែនការយុទ្ធសាស្រ្តប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសមានចំណូលកម្រឹតមធ្យមកម្រឹតខ្ពស់ឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់ឆ្នាំ២០៥០ ផងដែរ ។

ទន្ទឹមនឹងនេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានហៅផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឃជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាពេលនេះ ជាយុទ្ធសាស្រ្តមួយដ៏សំខាន់ដើម្បីប្រែក្លាយកម្លាំងពលកម្មក្នុងប្រទេសពីអតិពលកម្មទៅជាកម្លាំងមានជំនាញជាក់លាក់តាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេសដែលគូសវាសយ៉ាងម៉ត់ចត់នេះ។

សម្រាប់លោកបណ្ឌិត ផែនទីនៃការអភិវឌ្ឍធនធានមនុស្សនេះ នឹងធ្វើឱ្យពលរដ្ឋមានជំនាញ មានចំណូលខ្ពស់ត្បិតថាទីផ្សារការងារនឹងទាក់ទាញនូវការវិនិយោគបែបបច្ចេកវិទ្យាដែលមានតម្លៃបន្ថែមខ្ពស់ជាងមុនដែលជាកត្តាធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រឡើង។ ដើម្បីឱ្យគោលនយោបាយនេះ ជោគជ័យទៅបានរដ្ឋាភិបាលតែម្នាក់ឯងមិនអាចអនុវត្តជោគជ័យបានឡើយដោយទាមទារឱ្យមានការចូលរួមពីវិស័យឯកជន និងពលរដ្ឋ ។

សូមបញ្ជាក់ថាតាមរយៈគោលនយោបាយផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានដាក់ចេញនូវសរសរស្តម្ភយុទ្ធសាស្ត្រចំនួន៥ដើម្បីសម្រេចមហិ្ចតានេះ។ ទី១ ការពង្រឹងគុណភាពការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ទី២ ការលើកកម្ពស់កិត្តិនាម និងការផ្សព្វផ្សាយ ទី៣ ការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈដែលឆ្លើយតបទៅនឹងតម្រូវការឧស្សាហកម្ម ទី៤ អភិបាលកិច្ច និងភាពជាអ្នកដឹកនាំ និងទី៥ចុងក្រោយ ការផ្តល់ហិរញ្ញប្បទាន និងចីរភាព។ តាមរយៈសរសរស្តមទាំងនេះ ក្រសួងរំពឹងថា នឹងមានលទ្ធភាពបំពេញសក្តានុពលនៃការរីកចម្រើននាពេលបច្ចុប្បន្ន និងអនាគតដើម្បីរួមចំណែករក្សា និងជំរុញកំណើនសេដ្ឋកិច្ចជាតិក៏ដូចជាការអភិវឌ្ឃប្រកបដោយចីរភាព។

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        96
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        108
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm