តម្លៃ​ប្រេងឥន្ធនៈ​ចាប់ពី​ថ្ង​ទី​១៦​ដល់​៣០មិថុនា កើន​ថ្លៃ​១០០​រៀល​ទៀត ក្នុង​១​លីត្រ​

2021/06/17 07:25:46 pm        158

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹងថា តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​គិត​ចាប់ពី​ថ្ងៃទី​១៦​ ដល់​៣០ ខែមិថុនា ឆ្នាំ​២០២១ បាន​ឡើងថ្លៃ​ចំនួន១០០​រៀល​ទៀត ក្នុង​១​លីត្រ ​ដោយសារតែ​តម្លៃ​ប្រេង​ឆៅ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​កើនឡើង​ដូចគ្នា​។

សេចក្តីជូន​ដំណឹង​ស្តីពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅតាម​ស្ថានីយ​ ដែល​ទទួល​ទូរទស្សន៍​ប៊ី​ធី​វី ទទួល​បាន​នៅ​ថ្ងៃទី​១៧ ខែមិថុនា​នេះ បាន​បញ្ជាក់ថា​ សម្រាប់​ប្រេងសាំង​ធម្មតា​ក្នុង​រយៈពេល​២​សប្តាហ៍​ទៅមុខទៀត​ ពោលគឺ​ពីថ្ងៃ​ទី ១៦ ដល់​ថ្ងៃទី ៣០ ខែមិថុនា នឹង​លក់​ចេញ​ក្នុងតម្លៃ ៣ ៩០០​រៀល ក្នុង​១​លីត្រ​។ ចំណែកឯ​ប្រេងម៉ាស៊ូត​លក់​ចេញ​ក្នុងតម្លៃ ៣,៥៥០​រៀល ក្នុង​១​លីត្រ ខណៈដែល​ពេល​កន្លងទៅ​ពោលគឺ​ចន្លោះ​ពីថ្ងៃ​ទី ១​ដល់​ថ្ងៃទី ១៥ ខែមិថុនា ប្រេងសាំង​ធម្មតា​មានតម្លៃ ៣៨០០ រៀល​ក្នុង​មួយ​លីត្រ និង​ប្រេងម៉ាស៊ូត​តម្លៃ ៣៤៥០ រៀល​ក្នុង​មួយ​លីត្រ​។

​ជុំវិញ​តម្លៃ​លក់​ប្រេងឥន្ធនៈ​នេះ ក្រសួងពាណិជ្ជកម្ម​​ បាន​បញ្ជាក់ថា ក្រសួង​មិន​មែនជា​អ្នកកំណត់​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ទេ ពោល​គឺ​ក្រសួង​គ្រាន់តែ​ស្រង់​តម្លៃ​ឡើង​-​ចុះ នៃ​ប្រេង​តាម​ទីផ្សារ​អន្តរជាតិ​មក​គណនា​តាម​ប្រកាស​ដូច​មាន​ក្នុង​ឯកសារ​។

សេចក្តីជូនដំណឹង​រប​ស់​ក្រសួងពាណិជ្ជកម្ម​ បា​នប​ន្ត​ថា ​ជាក់ស្តែង​នាពេល​បច្ចុប្បន្ននេះ ​តម្លៃ​ប្រេង​ឆៅ​នៅលើ​ទីផ្សារ​អន្តរជាតិ តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ក្នុង​រយៈពេល​ដូចគ្នា​ខាងលើ ​នឹងត្រូវ​លក់ ៤ ០៦០ រៀល ក្នុង​១​លីត្រ សម្រាប់​ប្រេងសាំង​ធម្មតា​EA92 និង ៣៧១០ រៀល​សម្រាប់​ប្រេងម៉ាស៊ូត​។ ក៏ប៉ុន្តែ​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយមាន​ការរួ​មចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេង​នៅ​កម្ពុជា សម្តេច​នាយក​រដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន បានសម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចំនួន​ ៤​សេន​ដុល្លារ ឬ​ស្មើនឹង ២០០​រៀល ក្នុង​១​លីត្រ​ទើប​តម្លៃ​ចុះមក​ត្រឹម​៣៩០០ រៀល​ក្នុង​មួយ​លី​ត សម្រាប់​ប្រេងសាំង​ធម្មតា​និង​តម្លៃ ៣.៥៥០​រៀល​ក្នុង​មួយ​លីត្រ​សម្រាប់​ប្រេងម៉ាស៊ូត​៕

​អត្ថបទ​៖ ឈិ​ត បូរ៉ា​វី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        35
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        138
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm