នគរបាលឥណ្ឌាចាប់ខ្លួនមនុស្ស ៤នាក់ ពីបទរំលោភច្បាប់សន្តិសុខ ក្នុងបរិវេណអាគារសភា

2023/12/14 12:32:06 am        423

ប្រធានរដ្ឋសភាឥណ្ឌា បាននិយាយថា នគរបាលបានចាប់ខ្លួនមនុស្ស ២នាក់ ដែលបានលោតចេញពីកន្លែងសាធារណជនចូលទៅក្នុងសភាជាន់ទាបរបស់ឥណ្ឌា នៅថ្ងៃពុធ (ទី១៣ ខែធ្នូ) នេះ ដែលជាការរំលោភច្បាប់សន្តិសុខយ៉ាងធ្ងន់ធ្ងរ នៅថ្ងៃគម្រប់ខួបនៃការវាយប្រហារលើអាគាររដ្ឋសភានេះ ដែលបណ្ដាលឲ្យមានអ្នកបាត់បង់ជីវិត កាលបីឆ្នាំ២០០១។

ជាមួយគ្នានេះ ប្រធានសភាលោក Om Birla បាននិយាយថា អ្នកសមគំនិត ២នាក់ផ្សេងទៀត ក៏ត្រូវបានចាប់ខ្លួននៅខាងក្រៅរដ្ឋសភាផងដែរ។ រូបភាពពីទូរទស្សន៍បានបង្ហាញថា ឆ្មាំសន្តិសុខបានបង្ក្រាបអ្នកលុកលុយទាំងនោះ នៅពេលដែលម្នាក់ ក្នុងចំណោមពួកគេ បានឡើងលើតុនៃកន្លែងអង្គុយរបស់សមាជិកសភា។ លោក Senthil Kumar សមាជិកសភាដែលមានវត្តមានក្នុងរដ្ឋសភានោះ បាននិយាយថា ជនទាំងនោះបានកាន់កំប៉ុងតូចៗ ដែលមានបញ្ចេញផ្សែងពណ៌លឿង។

ម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន បាននិយាយថា នាងគឺជានិស្សិត ដែលតវ៉ានឹងភាពអត់ការងារធ្វើ ដែលកើនឡើងជាលំដាប់។ ខណៈនាងត្រូវបាននគរបាលនាំខ្លួនទៅ នាងបានប្រាប់អ្នកសារព័ត៌មានថា៖ «រដ្ឋាភិបាល មិនបានឮសំឡេងរបស់ប្រជាជននោះទេ។ មិនអាចមានរបបផ្តាច់ការ ក្នុងប្រទេសនេះទេ»។

សូមបញ្ជាក់ថា សមាជិកសភានៅព្រឹកព្រលឹមថ្ងៃនេះ បានប្រារព្ធខួបនៃការវាយប្រហារឆ្នាំ២០២១ លើរដ្ឋសភាឥណ្ឌា ពីសំណាក់ក្រុមប្រដាប់អាវុធ ដែលបានសម្លាប់មន្ត្រីនគរបាល ៦នាក់ សន្តិសុខ ២នាក់ និងអ្នកថែសួនម្នាក់។ ហើយអ្នកវាយប្រហារទាំង ៥នាក់ ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខ។ ឥណ្ឌាបានបន្ទោសការវាយប្រហារនេះលើក្រុម ដែលមានមូលដ្ឋាននៅប្រទេសប៉ាគីស្ថាន៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        80
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        69
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm