អាជីវក​របោះ​ដុំ​បន្លែ​ជាង​៣០​ភាគរយ​ប៉ុណ្ណោះ​បន្ត​លក់​នៅ​ទីតាំង​ចាស់​ក្រោយ​អាជ្ញាធរ​បើក​ផ្សារ​រដ្ឋ​ឡើងវិញ​

2021/06/17 07:33:39 pm        165

ភ្នំពេញ ៖ អាជ្ញាធរ​មូលដ្ឋាន​នៅ​តំបន់​ផ្សារ​ដើម​គរ រាជធានី​ភ្នំពេញ បាន​និយាយថា គិត​ចាប់ពី​ការអនុញ្ញាត​ឲ្យ​បើក​ដំណើរ​ការលក់​ឡើងវិញ ក្រោយពី​ផ្អាក​មួយ​រយៈ​ពេល​ដោយសារ​ការ​រាលដាល​ឆ្លង​ជំងឺ​កូ​វីដ-​១៩ មកដល់ពេលនេះ ​មាន​អាជីវករ​ប្រមាណ​៣០%​ប៉ុណ្ណោះ ​ដែល​បាន​បើក​លក់​ឡើងវិញ ខ​ណៈ​អាជីវករ​ខ្លះ​បាន​ផ្លាស់ប្តូរ​ទីតាំង​លក់​។

អ្នកស្រី មុំ ណាន អ្នក​ចែកចាយ​បន្លែ​បោះ​ដុំ បាន​ប្រាប់​ទូរទស្សន៍​ព័ត៌មាន ប៊ី​ធី​វី ថា ការបើក​ការលក់ដូរ​ឡើងវិញ​នៅពេលនេះ ​មិនសូវ​ដាច់​ដូច​មុន​នោះទេ​ តែ​យ៉ាងណា​អ្នកស្រី​អាច​រក​ចំណូលបាន​ខ្លះ​ប្រសើរ​ជាង​ពេល​ដែល​អាជ្ញាធរ​បិទ​មិន​ឲ្យ​លក់​ដោយសារ​បញ្ហា​កូ​វីដ-១៩​។ អ្នកស្រី បញ្ជាក់ថា ​មកដល់ពេលនេះ​ នៅ​មិន​ទាន់មាន​អាជីវករ​ច្រើន​បើក​លក់​បន្លែ​ឡើងវិញ​ដូច​កាលពី​មុនពេល​បិទ​ផ្សារ​នោះឡើយ​។

ក្រុមអាជីវករ​ផ្សេងទៀត បានលើកឡើង​ស្រដៀង​គ្នា​ថា ​ក្នុងអំឡុង​បិទ​ខ្ទប់ ​និង​ផ្អាក​លក់​មួយ​រយៈ​ពេល​កន្លងមក ធ្វើ​ឲ្យ​ពួកគាត់​បាត់បង់​ប្រាក់ចំណូល​ខ្លះ ​ហើយ​ក្រោយ​បាន​ត្រឡប់​មក​លក់​នៅ​ទីតាំង​ចាស់​ឡើងវិញ​ ក៏​មិនសូវ​ដាច់​ច្រើន​ដូច​មុន​នោះដែ​រ ព្រោះថា​ ការលក់​មិនមែន​មានតែ​មួយកន្លែង​និង​ផ្តុំគ្នា​ដូច​ពីមុន​ទេ ​ហើយ​អ្នកទិញ​ខ្លះ​ក៏បាន​ងាក​ទៅ​ទិញ​នៅ​កន្លែង​ផ្សេង​ដែរ ​ដូចជា​ នៅ​រង្វង់​មូល​គួរ​ស្រូវ​ជាដើម ​ដែល​អាជីវករ​មួយ​ចំនួនធំ​បាន​រើ​ទៅ​លក់​នៅ​ទីនោះ​ជំនួស​ឲ្យ​ទីតាំង​ចាស់​។​ តែ​យ៉ាងណា ក្រុម​អាជីវករ​សប្បាយ​ចិត្ត​ដែល​អាជ្ញាធរ​បើក​ឲ្យ​លក់​ឡើងវិញ​ និង​សន្យា​គោរព​នូវ​វិធានការ​អនាម័យ ដើម្បី​ទប់ស្កាត់​កូ​វីដ-១៩​។

កាលពី​ថ្ងៃទី​១៥ ខែមិថុនា​កន្លងទៅនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ ​បាន​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​គ្រប់​អាជីវកម្ម ការលក់ដូរ​ជា​ប្រក្រតី​ឡើងវិញ​ ក្នុង​ក្របខ័ណ្ឌ​ផ្សារ​រដ្ឋ​ទាំងអស់ ​នៅ​រាជធានី​ភ្នំពេញ ​និង​តម្រូវ​ឲ្យ​អនុវត្តតាម​ការ​ណែនាំរ​បស់​ក្រសួងសុខាភិបាល ​ជាពិសេស​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​វិធានការ ៣​ការពារ និង​៣​កុំ ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​៕

​អត្ថបទ​៖ឈិ​ត បូរ៉ា​វី


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        174
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        152
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm