ជំរំតង់នានាត្រូវបានទឹកលិច ខណៈភ្លៀងបង្កឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ សម្រាប់គ្រួសារភៀសខ្លួន​នៅហ្កាហ្សា

2023/12/14 04:13:45 pm        223

ភ្លៀងរដូវរងាដ៏ត្រជាក់បានវាយប្រហារតំបន់ហ្កាហ្សាដែលរងការវាយប្រហារដោយសង្គ្រាមកាលពីថ្ងៃពុធ ទី ១៤ ខែធ្នូ ធ្វើអោយប្រជាជនប៉ាឡេស្ទីនរងទុក្ខវេទនា ត្រូវបាន​បង្ខំឱ្យចាក​ចេញ​ពី​ផ្ទះ​សម្បែង​របស់ខ្លួន ហើយឥឡូវនេះកំពុងជ្រកកោននៅក្នុងតង់លិចទឹក។  

នៅឯជំរំតង់​មួយក្នុងទីក្រុង Rafah ស្ថិតនៅលើដីខ្សាច់ដែលពោរពេញដោយសំរាម មនុស្សកំពុង​ព្យាយាម​ក្រោក​ពីយប់ដ៏រន្ធត់មួយ ដោយយកធុងខ្សាច់ដើម្បីបិទទប់ល្បាប់ នៅខាងក្នុង ឬនៅ​ខាង​ក្រៅ​តង់​របស់ពួកគេ ។

គ្រួសារ​ខ្លះមានជម្រកតង់ត្រឹមត្រូវ ប៉ុន្តែអ្នកផ្សេងទៀត កំពុងស្នាក់នៅក្នុងជម្រកដែលត្រូវបានប្រើ ដោយ​ក្រណាត់កៅស៊ូ ឬជ័រស្តើងៗដែលផលិតឡើងដើម្បីការពារទំនិញកុំឲ្យទទឹក មិនមែន​ផ្តល់​ជា​ទី​ជម្រក​សម្រាប់មនុស្សនោះទេ។ តង់ជាច្រើនពុំមានកម្រាលទេ ដូច្នេះនៅពេលយប់ មនុស្ស​ត្រូវ​ស្នាក់​នៅ​ផ្ទាល់នឹងដីខ្សាច់សើម។

បុរសវ័យ​កណ្តាល ឈ្មោះ រ៉ាម៉ាដាន ម៉ូហាដាដ(Ramadan Mohadad) ដែល​កំពុង​ព្យាយាម​ជួស​ជុល​ជម្រក​គ្រួសាររបស់លោកសាងសង់ឡើងពីបន្ទះក្តារ និងបន្ទះប្លាស្ទិកស្តើងៗបាននិយាយថា ជម្រក​របស់លោកត្រូវបានរហែក ហើយទឹកបានស្រក់លើពួកលោក។

លោក​និយាយថា ទាំងលោក ក៏ដូច​ជា​ពលរដ្ឋ​ប៉ាឡេស្ទីន​ផ្សេង​ទៀត​បាន​ត្អូញ​ត្អែរ​ពី​កង្វះ​សម្លៀក​បំពាក់​កំដៅខ្លួន ភួយ និងសម្ភារៈការពារទឹកភ្លៀង។ 

អ៊ីស្រាអែលបដិសេធថាពុំមានផែនការរុញជនជាតិប៉ាឡេស្ទីនចូលក្នុងឧបទ្វីបស៊ីណៃទេ ខណៈ​អេហ្ស៊ីប​បាន​និយាយថាខ្លួនមិនចង់ឲ្យមានការមកដល់ច្រើនពីពលរដ្ឋនៅតំបន់ហ្កាហ្សាទេ។ ទោះ​ជា​យ៉ាង​ណាក៏ដោយ របងព្រំដែនហ្កាហ្សា-អេហ្ស៊ីប ត្រូវបានបំពាននាពេលកន្លងមក ដែល​ជំរុញ​ឱ្យ​មាន​ការ​ព្រួយបារម្ភថា ការជម្លៀសខ្លួនដែលមិនអាចគ្រប់គ្រងបានអាចកើតឡើងនៅពេលនេះ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        73
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        71
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm