រដ្ឋបាលក្រុងកំពង់ឆ្នាំង អំពាវនាវអោយអាជីវករលក់លយចូលផ្លូវ ត្រូវរៀបចំ​សណ្តាប់ធ្នាប់ មុនរដ្ឋបាលក្រុងចាត់វិធានការរដ្ឋបាល

2023/12/14 04:49:40 pm        807

កំពង់ឆ្នាំង៖ លោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ បាន​អំពាវនាវដល់អាជីវករដែលកំពុងតាំងលក់សម្ភារៈនានានៅតាមខឿនការ៉ូឡា និងតាមផ្លូវ​ចាប់​ពី​ចំណុច​ខាងជើងវត្តយាយទេព រហូតដល់ ចំណុចចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ត្រូវ​ចូល​រួម​សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការ​រៀបចំ​សណ្តាប់​ធ្នាប់​តាម​ដង​ផ្លូវ​ទាំ​ង​នេះ​អោយ​បាន​ល្អស្អាត មុនរដ្ឋបាលក្រុងកំពង់ឆ្នាំងចាត់វិធានការណ៍រដ្ឋបាល ព្រោះផ្លូវនេះ ជា​ផ្លូវ​ទេសចរ​ជាតិ-អន្តរជាតិឡើងចុះ រៀងរាល់ថ្ងៃ ។

លោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងបានបន្តថា៖ នៅចំណុចចាប់ពីខាងជើហវត្តយាយទេព ដល់​ចំណុច​ចុង​កោះ សង្កាមត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង អាជីវករ​ដែល​មាន​តូប​លក់​ដូរ​នៅ​តាម​បណ្តោយ​ផ្លូវ​នេះ បានយកខឿនការ៉ូឡា និងផ្លូវថ្នល់ មកតាំងលក់នូវ​របស់​របរ​ដូច​ជា​លក់​ឈើ​បង្គោល ​លក់ត្រីសាច់ លក់ខោអាវ ម៉ាស៊ីន ធុងស្នោ ថ្នាំនិងចំណីសត្វ និងចាប់ហួយនានា រួមទាំង​បាន​ដាក់​របស់របរចោលតាមផ្លូវ មិនមានសោភ័ណភាព និងអនាម័យឡើយ។ ចំណែកសំរាមវិញ បាន​ហោះហើរពេញផ្លូវ និងមានក្លិនស្អុយមកលើអ្នកធ្វើដំណើរទៀតផង។ ករណីទាំងនេះ លោក​អភិបាល​ក្រុង​បានសំណូមពរដល់អាជីវករទាំងអស់ ត្រូវចូលរួម​ទាំង​អស់​គ្នា​ក្នុង​ការ​រៀបចំ​សណ្តាប់​ធ្នាប់ អនាម័យ សោភ័ណភាព តាមដងផ្លូវនេះជាបន្ទាន់ មុនរដ្ឋបាលក្រុងកំពង់ឆ្នាំង ចាត់​វិធានការ​រដ្ឋបាល​លើ​ទីតាំង​ទាំងអស់នោះ ។ ការចូលរួមចំណែកក្នុង​ការរៀបចំ​សណ្តាប់​ធ្នាប់​របស់​បង​ប្អូន​អាជីវករ គឺការជួយជីវភាពខ្លួនឯង ជួយសុខភាពខ្លួនឯង និងបានជួយ​រួម​ចំណែក​ក្នុង​កា​រ​ថែ​រក្សា​អនាម័យ សោភ័ណភាពក្រុងខេត្តរបស់យើងផងដែរ។

កន្លងមក នៅចំណុចទីទួលសុវត្ថិភាពដើមស្រល់មុខវត្តយាយទេព ត្រូវបានអាជ្ញាធរខេត្ត រួម​និង​សមត្ថកិច្ច បានចុះរុះរើចេញអស់ហើយ ដោយទីតាំងនោះមានភាពអនាធិបតេយ្យខ្លាំង ។ ស្រាប់​តែរយៈ​ពេល​ប៉ុន្មានខែចុងក្រោយនេះ គេឃើញមានអ្នកលក់ដូរទាំងនោះ បានយករបស់របរ​របស់​ខ្លួន ​ទៅដាក់ចោលនៅចំណុចទីទួលសុវត្ថិភាពនោះដដែល ។ ករណីនេះ បានធ្វើ​អោយ​អោយ​មាន​ភាព​អនាធិបតេយ្យចាប់ពីមុខវត្តយាយទេព រហូតដល់ផ្លូវចុះទំនប់បារាំង និងមានសំរាមជាច្រើន​មិន​​មាន​អ្នក​ប្រមូលនោះឡើយ៕ អត្ថបទ៖ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        73
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        69
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ

2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm