ការបោះឆ្នោតកោះតៃវ៉ាន់ បើកបង្ហាញពីភាពប្រេះស្រាំបន្តជំនាន់ជុំវិញបញ្ហាចិន

2023/12/14 04:56:54 pm        364

ដោយការបោះឆ្នោតមេដឹកនាំកោះតៃវ៉ាន់ឆ្នាំ២០២៤ ខិតជិតមកដល់ អ្នកបោះឆ្នោត​ទាំង​ក្មេង​ទាំងចាស់​កំពុងពិបាក​សម្រេច​ចិត្ត​ក្នុង​ការ​ជ្រើសរើស​គណបក្ស​ដែល​មាន​ជំហរ​ខុស​គ្នា​ចំពោះ​ប្រទេស​ចិន ខណៈការរំពឹងទុកនៃការបង្រួបបង្រួមទឹកដីដោយបង្ខំខិតកាន់តែជិត។

សម្រាប់អតីតយុទ្ធជនវ័យចំណាស់មួយចំនួននៅក្នុងមណ្ឌលថែទាំមួយក្នុងទីក្រុង តាវយ័ន (Taoyuan) ការរំលឹកអំពីជម្លោះអតីតកាលជាមួយប្រទេសចិន ដែល​អះ​អាង​សិទ្ធ​លើ​កោះស្វ័យ​គ្រប់​គ្រង​តាមបែបប្រជាធិបតេយ្យ តៃវ៉ាន់ ត្រូវបានឆ្លាក់​ជាប់​លើ​ស្បែក​របស់​ពួក​គេក្នុ​ង​ទម្រង់​នៃ​ស្នាម​សាក់​ប្រឆាំងនឹងកុម្មុយនិស្ត។

អតីតយុទ្ធជនចំណាស់ម្នាក់ដែលមានស្នាមសាក់រូបទង់ជាតិសាធារណរដ្ឋចិននៅលើទ្រូងរបស់ខ្លួនពីលើស្លាកស្នាមដ៏ធំមួយបានប្រាប់សារព័ត៌មានរ៉យទ័រ ថា «សង្រ្គាមដែល លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) កំពុងព្យាយាមបង្កនៅពេលនេះ គឺគួរឲ្យខ្លាចខ្លាំងណាស់។ មកដល់ថ្ងៃនេះ ខ្ញុំនៅតែមិនហ៊ានមើលព័ត៌មានឡើយពេលមើលទូរទស្សន៍ម្ដងៗ។ សង្គ្រាម​គឺ​ជា​រឿង​ដ៏​សាហាវ​ឃោរឃៅ និងគ្រោះថ្នាក់ណាស់»។

ក្នុង​រយៈពេល ៤ឆ្នាំកន្លងមកនេះ ប្រទេស​ចិន​បាន​បង្កើន​សម្ពាធ​យោធា​របស់​ខ្លួន​ប្រឆាំង​នឹង​កោះ​នេះ រួមទាំងការរៀបចំល្បែងសង្រ្គាមសំខាន់ៗចំនួនពីរ ដោយបង្ក​ឱ្យ​មាន​ការ​ភ័យខ្លាច​នៃ​សង្រ្គាម​ដែល​អាច​អូសទាញដល់សហរដ្ឋអាមេរិក។

ភាពតាន​តឹងទាំងនោះកំពុងគ្របដណ្តប់លើការធ្វើយុទ្ធនាការរហូតដល់ការបោះឆ្នោតមេដឹកនាំ និង​សភា​នៅ​ថ្ងៃទី១៣ ខែមករា របស់កោះតៃវ៉ាន់នាពេលខាងមុខនេះ។ គំនិត​នៃ​ការ​បង្រួប​បង្រួម​ជាមួយ​ប្រទេសចិន គឺមិនពេញនិយមនោះទេជាពិសេសចំពោះយុវវ័យនៅកោះតៃវ៉ាន់ ដែល​មើល​ឃើញ​ខ្លួន​ឯងថាជាជនជាតិតៃវ៉ាន់ច្រើនជាងជាជនជាតិចិន៕

អត្ថបទដែលទាក់ទង

UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm        1
ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm        1
អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm        11

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz

2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm