ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៦ នឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះ

2023/12/14 05:06:15 pm        413

ភ្នំពេញ៖ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម នឹងរៀបចំ​ពិព័រណ៍​ផលិត​ផល​ខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៦ ចាប់ពីថ្ងៃទី១៥ ដល់១៨ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈ​មណ្ឌល​សន្និបាត និងពិព័រណ៍កោះពេជ្រ ក្នុងគោលបំណងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា ជាពិសេសដើម្បីជំរុញការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម រវាងកម្ពុជា និង​សហគម​អន្តរជាតិ។

មន្រ្តីក្រសួងពាណិជ្ជកម្ម បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី១៤ ខែធ្នូនេះថា កម្ម​វិធី​ពិព័រណ៍​នេះ មានស្តង់សរុបចំនួន ២៣២ស្តង់ (ក្នុងស្រុកចំនួន ១៦៤ស្តង់) ដោយមានក្រុមហ៊ុន សហ​គ្រាសចូលរួមចំនួន១៣៦ ក្នុងនោះក៏មានការចូលរួមពី ១៧ប្រទេសផងដែរ រួមមាន អូស្រ្តាលី ចិន បារំាង ជប៉ុន ឡាវ ហ្វីលីពីន និងឥណ្ឌូនេស៊ី។ល។ ដែលមានដាក់តាំងនូវផលិតផល និង​សេវា​ជា​ច្រើន​ប្រភេទ មានដូចជា៖ ផលិតផលកសិកម្ម កសិ-ពាណិជ្ជកម្ម ផលិតផល​សម្គាល់​ភូមិ​សាស្រ្ត​ទំនិញ (GI) ផលិតផលហាឡាលកម្ពុជា ផលិតផលធ្វើពីសូត្រនិងការកែច្នៃ អង្ករ ស្វាយចន្ទី ម្រេច ដំឡូងមី វត្ថុអនុស្សាវរីយ៍ សម្ភារៈ គ្រឿងអលង្ការ-ត្បូងថ្មមានតម្លៃ និងគ្រឿងសម្អាង ម្ហូប​អាហារ​កែច្នៃ និងភេសជ្ជៈ សេវាអប់រំនិងការអាន សេវាធនាគារ និងគម្រោងវិនិយោគជាដើម។

ប្រភពដដែល បានឲ្យដឹងទៀតថា ក្រៅពីកម្មវិធីពិព័រណ៍ ក្រសួង​ពាណិជ្ជកម្ម​ក៏​មាន​រៀបចំ​នូវ​កម្ម​វិធី​ផ្សេង​ៗ​ទៀត ដូចជា៖ជំនួបពាណិជ្ជកម្ម ស្តីពីជំរុញការនាំចេញផលិតផលសក្តានុពលកម្ពុជា ទៅ​កាន់​ទីផ្សារ​អន្តរជាតិ , វេទិកាជំរុញធុរកិច្ចវិនិយោគកម្ពុជា-ឥណ្ឌូណេស៊ី , ការប្រគំតន្រ្តី និងការ​សម្រប​សម្រួលជាមួយដៃគូពាក់ព័ន្ធ រៀបចំឱ្យមានភ្ញៀវបរទេសជាអ្នកទស្សនាពាណិជ្ជកម្ម “Trade Visitors” មកពីប្រទេសឡាវ ភូមា និងប្រទេសចិន មកទស្សនាពិព័រណ៍ និងបាន​ជួប​ផ្ទាល់​ជា​មួយ​ពាណិជ្ជករ​កម្ពុជា​តាមស្ថានភាពជាក់ស្តែង៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        79
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        103
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm