UN ព្យាយាមប្រឆាំង ការប្រើវោហារសាស្ត្រប្រឆាំងជនភៀសខ្លួន​របស់បណ្ដាប្រទេស​លោកខាងលិច នៅក្នុងវេទិកាធំៗ

2023/12/14 05:12:45 pm        376

មន្ត្រីអង្គការសហប្រជាជាតិ អ្នកនយោបាយ ភ្នាក់ងារផ្ដល់ជំនួយ និង​ក្រុម​ធុរកិច្ច​រាប់ពាន់​នាក់​បាន​ជួប​ប្រជុំ​គ្នានៅ​ទីក្រុងហ្សឺណែវកាលពីថ្ងៃពុធ ១៣ ធ្នូ ដើម្បីស្វែងរក​ដំណោះស្រា​យ​វិបត្តិ​ជន​ភៀស​ខ្លួន ខណៈទីភ្នាក់ងារជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ​មាន​គោល​បំណង​ប្រឆាំង​នឹង​ការ​បដិសេធ ចេះតែកើនឡើង របស់បណ្ដាប្រទេសលោកខាងលិច ដែលចាត់​ទុក​ជន​ភៀស​ខ្លួន​ជា​ការ​គំរាម​កំហែង​។

កំណត់ត្រាមួយនិយាយថាមានមនុស្សប្រមាណ ១១៤ លាននាក់នៅ​ជុំវិញ​ពិភព​លោក​ត្រូវ​បាន​បណ្តេញ​ចេញ​ពីផ្ទះសម្បែងរបស់ពួកគេ រួមទាំងជនភៀសខ្លួនប្រហែល ៤០ លាននាក់ដែល​ភៀស​ខ្លួន​ចេញ​ពីជម្លោះធំៗជាង ៥០ នៅទូទាំងពិភពលោក រួមទាំងនៅស៊ូដង់ និងអ៊ុយក្រែនផងដែរ។ យ៉ាង​ណាក៏ដោយ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន លោក Filippo Grandi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ថា អ្នកនយោបាយលោកខាងលិចជាច្រើន មាន​ការស្វាគមន៍កាន់តែតិចទៅៗ ក្នុងការប្រឈមនឹងបញ្ហានេះ។   

លោក​ពុំបានបញ្ចេញឈ្មោះរដ្ឋាភិបាលដែលរូបលោកមាននៅក្នុងចិត្តទេ ប៉ុន្តែកាលពីកន្លងទៅ បានហៅ​ផែន​ការ​របស់​ចក្រភព​អង់គ្លេស​ក្នុង​ការ​និរទេស​ក្រុម​ជន​អន្តោ​ប្រវេសន៍​ទៅ​កាន់​ប្រទេស​រ្វ៉ាន់ដា ថាជារឿងខុសទាំងស្រុង ហើយបាន​ស្នើ​ឱ្យ​មាន​ការ​កែ​តម្រូវ​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិ​ក​។

UNHCR របស់អង្គការសហប្រជាជាតិ រៀបចំព្រឹត្តិការណ៍នេះរៀងរាល់បួនឆ្នាំម្តង ក្រោម​ក្រប​ខណ្ឌ​ដែ​ល​មានស្រាប់ ដើម្បីចែករំលែកទំនួលខុសត្រូវសម្រាប់ជនភៀសខ្លួនដោយស្មើភាព។ មនុស្ស​ជាង​៤.០០០នាក់ គ្រោងចូលរួមក្នុងព្រឹត្តិការណ៍ទីក្រុងហ្សឺណែវ រួមទាំងប្រមុខរដ្ឋចំនួនប្រាំបី និង​រដ្ឋ​មន្ត្រី​ការបរទេសចំនួន ៣០ប្រទេស ផងដែរ និងមានជនភៀសខ្លួនប្រហែល ១០% នៃអ្នក​ចូលរួម​។

លោក Grandi បាននិយាយថាលោកសង្ឃឹមថា ពួកគេក៏នឹងបង្កើតកិច្ចសន្យា​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ទីភ្នាក់​ងារ​អង្គការសហប្រជាជាតិដែលកង្វះថវិកាចំនួន ៤០០លានដុល្លារសម្រាប់ឆ្នាំនេះ។ លោកបាន​និយាយថា​ក៏មាន ភាពមិនប្រាកដប្រជា ផងដែរអំពីថាតើម្ចាស់ជំនួយធំៗចំនួនពីររបស់ UNHCR គឺសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ អាចផ្តល់បានប៉ុន្មាននៅឆ្នាំ២០២៥៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        84
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        73
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        68

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm