មហាសន្និបាតមន្ត្រីសង្ឃជំរុញឱ្យមានការអភិវឌ្ឍ និងអភិរក្សវត្តអារាមក្លាយជា​រមណីយដ្ឋានទេសចរណ៍

2023/12/14 05:33:35 pm        395

នៅថ្ងៃទី១៤ ខែធ្នូនេះ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាព្រះរាជ​តំណាង​ដ៏ខ្ព​​ង់ខ្ពស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានអញ្ជើញ​បើក​អនុសំវច្ឆរ​មហាសន្និបាត​មន្រ្តី​សង្ឃ​ទូទាំង​ប្រទេស លើកទី ៣១ ដែលនៅមហាសន្និបាតនេះ នឹងជំរុញទីវត្តអារាម​ចាស់​បុរាណ​នានា​ទទួល​បាន​ការអភិវឌ្ឍ និងអភិរក្ស និងជំរុញប្រែក្លាយវត្តជារមណីយដ្ឋានទេសចរណ៍សាសនា ទាក់​ទាញ​ទេសចរចូលទស្សនាផងដែរ។

សម្ដេចវិបុលសេនាភក្តី សាយ ឈុំ មានប្រសាសន៍ថា នៅក្នុង​អង្គ​មហាសន្និបាត​រយៈពេល២​ថ្ងៃ​នេះ​ តំណាងមន្ត្រីសង្ឈ នឹងធ្វើកិច្ចពិភាក្សា ដោយបញ្ញាស្មារតី និងបទពិសោធន៍ ដើម្បី​រក​ឱ្យ​ឃើញ​នូវ​ចំណុច​ខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងកាលានុវត្តភាព សម្រាប់​ការ​អនុវត្ត​សង្ឃ​ប្រកាស​នា​ពេល​កន្លងមក និងដើម្បី​សម្រេច​ឱ្យ​បាន​តាម​មូល​បទ​នៃ​អនុ​សំវច្ឆរ​មហា​សន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស លើកទី៣១នេះ សំដៅពង្រឹងពង្រីករចនាសម្ព័ន្ធគ្រប់គ្រងនិងដឹកនាំព្រះសង្ឃ ការងារ​គ្រប់គ្រងវត្តអារាម ការងារពុទ្ធិកសិក្សា ការងារផ្សព្វផ្សាយព្រះធម៌ព្រះវិន័យ ក៏ដូចជា​ការ​ចូល​រួម​ចំណែកអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្រ្តបញ្ជកោណ-ដំណាក់កាលទី ១ របស់​រាជ​រដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បន្តរីកចំម្រើន។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រី ក្រសួងធម្មការនិងសាសនា ថ្លែងថា នៅក្នុងអង្គមហាសន្និបាត​មន្ត្រី​ទូទាំង​ប្រទេស លើកទី៣១ ក្រសួងបាននិងកំពុងជម្រុញឱ្យអ្នកពាក់ពន្ធ័ ចូលរួមចំណែក ជាមួយ​រាជ​រដ្ឋាភិបាល ក្នុងការរៀបចំទីវត្តអារាម ឱ្យក្លាយទៅជាតំបន់មរណីយដ្ឋាន ទេសចរណ៍សាសនា ដោយ​មាន​ការគ្រប់គ្រងល្អ មានបរិស្ថានល្អ ដើម្បីទាក់ទាញ ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូល​ទស្សនា​សិក្សា​ឈ្វេងយល់ពីប្រពៃណី ទំនៀម ទម្លាប់ អត្តសញ្ញាណជាតិ និង​ភាព​រីក​ចម្រើន​ក្នុង​សង្គម តាមរយៈព្រះពុទ្ធសាសនា។

សូមបញ្ជាក់ថា ក្រោមដំបូលសន្តិភាពបច្ចុប្បន្ន ទូទាំងប្រទេស មាន វត្តអារាម​ព្រះពុទ្ធ​សាសនា​សរុប​ចំនួន ៥ ១៣៣វត្ត ក្នុងនោះ វត្តមហានិកាយ មាន ៤ ៨៦៦ និងវត្តធម្មយុត្តិកនិកាយមាន ២៦៧​វត្ត និងមានព្រះសង្ឃសរុបចំនួន៦ម៉ឺន៨៩៦៧អង្គ ក្នុងព្រះសង្ឈមហានិកាយ មាន ៦ម៉ឺន៦ ៦០៩​អង្គ និងព្រះសង្ឈធម្មយុត្តិកនិកាយ ២ ៣៥៨ អង្គអាចារ្យ អាចារិនី៕ អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        58
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        44
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm