ក្រសួងសុខាភិបាល ផ្សព្វផ្សាយសៀវភៅ «ឱសថការីបារាំងម្នាក់ នៅស្រុកខ្មែរ»

2023/12/14 05:43:59 pm        1.1 K

សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) នៃក្រសួងសុខាភិបាល បានរៀបចំពិធី ផ្សព្វផ្សាយ​សៀវភៅ «ឱសថការីបារាំងម្នាក់ នៅស្រុកខ្មែរ» នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣​នេះ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ យឺត ស៊ុនណារ៉ា រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ​និ​ងមានការចូលរួមពីសំណាក់លោក Pierre Vincent (ព្យែរ វ៉ាង់សង់)ទីប្រឹក្សា​កិច្ច​សហ​ប្រតិបត្តិការ និងសកម្មភាពវប្បធម៌ នៃស្ថានទូតបារាំង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក​ជំទាវសាស្ត្រាចារ្យ ទេព រង្ស៊ី អតីតព្រឹទ្ធបុរសមហាវិទ្យាល័យឱសថសាស្ត្រ នៃ​សាកល​វិទ្យាល័យ​វិទ្យាសាស្រ្តសុខាភិបាល ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង​សុខាភិបាល ឯកឧត្តមសាស្ត្រា​ចារ្យសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សាស្ត្រាចារ្យ មន្ត្រីបុគ្គលិក និស្សិត សរុប ប្រមាណ ៣៥០នាក់។

ឯកឧត្តម​សាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល បានលើកឡើងថា សៀវភៅ «ឱសថការីបារាំងម្នាក់ នៅស្រុកខ្មែរ» នេះ ត្រូវបាន និពន្ធជាភាសាបារាំង ដោយលោក សាស្ត្រាចារ្យ Jean Cros (ហ្សង់ ក្រូស) សាស្ត្រាចារ្យ នៃ​សាកល​វិទ្យាល័យ Toulouse (ទូលូ)ប្រទេសបារាំង និងត្រូវបានបកប្រែ ជាភាសាខ្មែរ និង​ផ្សព្វ​ផ្សាយ​នៅ​ប្រទេសកម្ពុជា ដោយលោកជំទាវសាស្ត្រាចារ្យ ទេព រង្ស៊ី អតីតព្រឹទ្ធ​បុរស​មហា​វិទ្យាល័យ​ឱសថ​សាស្ត្រ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល តាមរយៈការផ្ដល់សិទ្ធបកប្រែ និង​ផ្សព្វ​ផ្សាយ ដោយរោងពុម្ព Privat (ព្រីវ៉េត)និងលោកសាស្ត្រាចារ្យ Jean Cros ផ្ទាល់។ សៀវភៅនេះ ជាសៀវភៅមួយ ឧទ្ទិសដល់វិស័យឱសថសាស្ត្រ ដែលបានរៀបរាប់អំពីប្រវត្តិ និងការ​វិវឌ្ឍ​នៃ​ការបណ្តុះបណ្តាលឱសថការី នៅប្រទេសកម្ពុជា និងការជួយគាំទ្រពីកិច្ចសហប្រតិបត្តិការ បារាំង លើការបណ្តុះបណ្តាលវិស័យសុខាភិបាល ព្រមទាំងបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសកម្ពុជា ក្នុងការស្ដារឡើងវិញវិស័យសុខាភិបាល ចេញពីបាតដៃទទេ ក្រោយ​ការ​ដួល​រលំ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។

នាឱកាសនោះឯកឧត្តមសាស្ត្រាចារ្យ យឺត ស៊ុនណារ៉ា បានកោតសរសើរជូនចំពោះលោកជំទាវ ទេព រង្ស៊ី ដែលបានខិតខំប្រឹងប្រែងចំណាយពេលវេលា កម្លាំងកាយចិត្តស្មារតី ប្រាជ្ញា និង​ធន​ធាន​ផ្ទាល់​ខ្លួន ក្នុងការបកប្រែជាភាសាខ្មែរនេះ និងបោះពុម្ពសៀវភៅដ៏មានអត្ថប្រយោជន៍នេះ។ កាយ​វិការ​ដ៏ឧត្តុង្គឧត្តមនេះ គឺជាគំរូដ៏ល្អបំផុតសម្រាប់សាស្រ្តាចារ្យ អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និង​និសិ្សត ក្នុងវិស័យសុខាភិបាលទាំងអស់ ក្នុងការបង្កើតជាស្នាដៃឯកសារជាភាសាខ្មែរ សម្រាប់​ជា​ប្រយោជន៍ដល់សាធារណជនក្នុងវិស័យសុខាភិបាលទាំងមូល។ ថ្វីត្បិត​យើង​មាន​ការ​រីក​ចម្រើន​ក្នុង​ការ​បណ្តុះបណ្តាលលើវិស័យសុខាភិបាលកី្ត ប៉ុន្តែឯកសារយោងផ្សេងៗភាគច្រើន គឺជា​ភាសា​បារាំង អង់គ្លេស និងមានតិចណាស់ជាភាសាខ្មែរ។

ឯកឧត្តម រដ្ឋលេខាធិការ សូមយកឱកាសនេះ អំពាវនាវ និងលើ​ក​ទឹក​ចិត្ត​ដល់​សាស្រ្តា​ចារ្យ​សាកលវិទ្យាល័យ​វិទ្យាសាស្រ្តសុខាភិបាល សូមជួយខិតខំចង​ក្រង​សៀវភៅ​ក្នុង​វិស័យ​សុខាភិបាល​ឲ្យ​បាន​ច្រើនបន្តទៀត ដើម្បីជាឯកសារសម្រាប់ការសិក្សាស្រាវជ្រាវរបស់និសិ្សតយើង៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        97
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        203
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm