របាយការណ៍ស្ថានភាពអ៊ុយក្រែន៖ មីស៊ីលបាលិស្ទិក បានកំណត់គោលដៅលើទីក្រុងគីវ បន្ទាប់ពីលោកហ្សេឡិនស្គី ជួបលោកបៃដិន

2023/12/14 06:46:26 pm        257

រុស្ស៊ី បានបើកការវាយប្រហារដោយមីស៊ីលទ្រង់ទ្រាយធំមួយទៀតប្រឆាំងនឹងអ៊ុយក្រែន នៅព្រឹកនេះ ដែលជាក់ស្តែងផ្តោតលើរដ្ឋធានីគីវ ជាកន្លែងដែលអាជ្ញាធរ បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ៥៣ នាក់រួមទាំងកុមារ៦នាក់ បានរងរបួសដោយសារអំបែង បន្ទាប់ពីប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បានបាញ់ទម្លាក់មីស៊ីលបាលិស្ទិកចំនួន ១០គ្រាប់។

ការវាយប្រហារនោះ ប្រហែលជាបានត្រូវកំណត់ពេល ដើម្បីវាយប្រហារទីក្រុងទីក្រុងគីវ ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelensky) បានជួបសមភាគីអាមេរិក លោកប្រធានាធិបតី ចូ បៃដិន សម្រាប់កិច្ចពិភាក្សា នៅទីក្រុងវ៉ាស៊ីនតោន។ ដំណើរទស្សនកិច្ចរបស់លោកហ្សេឡិនស្គី គឺមានគោលបំណងទម្លាយភាពជាប់គាំង ដើម្បីទទួលបានជំនួយប្រហែល ៦០ពាន់លានដុល្លារ ដែលត្រូវបានកំណត់សម្រាប់ទីក្រុងគីវ។

លោកហ្សេឡិនស្គី បានពណ៌នាអំពីការវាយប្រហារដោយមីស៊ីលបាលិស្ទិកនោះថា ជាឧក្រិដ្ឋកម្ម «ដ៏សាហាវយង់ឃ្នង» ដោយពណ៌នាប្រទេសរុស្ស៊ីជាថ្មីថាជារដ្ឋ «ភេរវកម្ម» ។

លោកបាននិយាយថា៖ «រុស្ស៊ី បានបង្ហាញជាថ្មីម្តងទៀតថា ខ្លួនជាប្រទេសដ៏សាហាវយង់ឃ្នង ដែលបាញ់មីស៊ីល នៅពេលយប់ ដោយព្យាយាមវាយប្រហារតំបន់លំនៅឋាន សាលាមត្តេយ្យ និងកន្លែងផ្តល់ថាមពល ក្នុងអំឡុងពេលរដូវរងានេះហើយវាជាការពិតណាស់ថា នឹងមានការឆ្លើយតប។

ខណៈដែលការអះអាងរបស់ពួកគេ មិនអាចផ្ទៀងផ្ទាត់បាន ក្រុមមន្ត្រីអ៊ុយក្រែន បាននិយាយថា មីស៊ីលទាំង១០ គ្រាប់ ដែលពាក់ព័ន្ធនឹងការវាយប្រហារ ត្រូវបានទម្លាក់ដោយជោគជ័យដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន នៅប៉ុន្មានម៉ោងព្រឹកព្រលឹមនេះ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        74
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        119
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm