ការតវ៉ា ទាមទារបទឈប់បាញ់នៅតំបន់ហ្កាហ្សាបានបិទផ្លូវធំទៅមកក្នុងទីក្រុង Los Angeles

2023/12/14 06:54:46 pm        120

ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន រាប់សិបនាក់បានបិទផ្លូវធំទៅមកមួយកន្លែងនៅទីក្រុង Los Angeles កាលពីថ្ងៃពុធ ខណៈពួកគេអំពាវនាវឲ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា។

ស្រែកពាក្យថា «ឈប់បាញ់ឥឡូវនេះ»' និងពាក្យថា «បើយើងមិនទទួលបានបទឈប់បាញ់ទេ បិទផ្លូវនេះចោលទៅ» ដែលត្រូវបាននិយាយម្តងហើយម្តងទៀត ខណៈក្រុមបាតុករ បានបិទចរាចរណ៍រយៈពេលប្រហែលមួយម៉ោង។

យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ក្រុមអ្នកតវ៉ា បាននាំគ្នាដើរលើផ្លូវធំទៅមកនៅម៉ោងប្រហែល ៩ ព្រឹកម៉ោងក្នុងស្រុក ដោយបានចេញពីរថយន្តរបស់ពួកគេ ហើយដើរឆ្លងកាត់គន្លងផ្លូវទៅភាគខាងត្បូង។ ពួកគេបានឈរនៅលើផ្លូវ ហើយក្រោយមកបានអង្គុយចុះ បង្កើតជាខ្សែតភ្ជាប់គ្នា។

អ្នកបើកបរដែលខឹងសម្បា បានប៉ះទង្គិចគ្នាជាមួយក្រុមបាតុករនៅតាមដងផ្លូវជាច្រើនលើកនៅពេលព្រឹកក្នុងម៉ោងដ៏មមាញឹក ហើយអ្នកបើកបរម៉ូតូមួយចំនួន បានបើកលើផ្លូវឆ្លងកាត់របាំងមនុស្ស ដោយម្នាក់បានជេរអ្នកតវ៉ា បង្កើនល្បឿនម៉ាស៊ីន និងរោទិ៍សំឡេងឮខ្លាំងៗ។ យោងតាមក្រុមល្បាតផ្លូវ Highway រដ្ឋកាលីហ្វ័រនីញ៉ាបានឲ្យដឹងថា មនុស្សប្រហែល ៧៥ នាក់ត្រូវបានឃុំខ្លួន។

យុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនជាង ១៨.៥០០នាក់ និងជម្លៀសមនុស្សជិតពីរលាននាក់ និងបានបំផ្លាញតំបន់ហ៊ុមព័ទ្ធឆ្នេរភាគច្រើន។

ការវាយលុកលើតំបន់ហ្កាហ្សារបស់អ៊ីស្រាអែល បានកើតឡើងបន្ទាប់ពីក្រុមហាម៉ាស បានសម្លាប់មនុស្សប្រហែល ១.២០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល នៅក្នុងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី ៧ ខែតុលា។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        82
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        71
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        66

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm