ចំពោះកិច្ចព្រមព្រៀង COP28 ប្រមុខUN លោក Guterres និយាយថា ការបញ្ឈប់ឥន្ធនៈហ្វូស៊ីល គឺជៀសមិនរួច

2023/12/14 06:58:52 pm        192

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធថា ការបញ្ឈប់ឥន្ធនៈហ្វូស៊ីល គឺចាំបាច់ដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ បន្ទាប់ពីកិច្ចប្រជុំកំពូលអាកាសធាតុ COP28 បានបញ្ចប់កាលពីថ្ងៃពុធ ជាមួយតំណាងមកពីប្រទេសជិត២០០ ដោយបានព្រមព្រៀងចំពោះភាសាដែលបានអំពាវនាវឱ្យ «ផ្លាស់ប្តូរចេញឆ្ងាយ» ពីឥន្ធនៈហ្វូស៊ីល ដើម្បីទប់ស្កាត់បម្រែបម្រួលអាកាសធាតុធ្ងន់ធ្ងរ។

កិច្ចព្រមព្រៀងនេះ បានធ្វើឡើងនៅទីក្រុងឌូបៃ បន្ទាប់ពីកិច្ចពិភាក្សាដ៏តានតឹងរយៈពេលពីរសប្តាហ៍ ដែលមានបំណងផ្ញើសារដ៏មានឥទ្ធិពលទៅកាន់អ្នកវិនិយោគ និងអ្នកបង្កើតគោលនយោបាយថា ពិភពលោកបានរួបរួមគ្នាក្នុងបំណងបំបាត់ឥន្ធនៈហ្វូស៊ីល ជាអ្វីដែលអ្នកវិទ្យាសាស្ត្រនិយាយថា ជាក្តីសង្ឃឹមដ៏ល្អបំផុតចុងក្រោយដើម្បីទប់ទល់មហន្តរាយអាកាសធាតុ។

ប្រទេសជាង១០០ បានជំរុញយ៉ាងខ្លាំងសម្រាប់ភាសាដ៏រឹងមាំនៅក្នុងកិច្ចព្រមព្រៀងអាកាសធាតុ COP28 ដើម្បី «បញ្ឈប់» ការប្រើប្រាស់ ប្រេង ឧស្ម័ន និងធ្យូងថ្ម ប៉ុន្តែបានកើតមានការប្រឆាំងទៅនឹងការជំទាស់ដ៏មានឥទ្ធិពលពីក្រុមប្រទេសផលិតប្រេងដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត ក្រុមប្រទេសនាំចេញប្រេង(OPEC) ដែលបាននិយាយថា ពិភពលោកអាចកាត់បន្ថយការបំភាយឧស្ម័ន ដោយជៀសមិនរួចពីឥន្ធនៈជាក់លាក់។

លោក Stephane Dujarric អ្នកនាំពាក្យអង្គការសហប្រជាជាតិបាននិយាយនៅក្នុងការអានសេចក្តីថ្លែងការណ៍ ក្នុងនាមអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ថា ចំពោះអ្នកដែលជំទាស់នឹងការលើកឡើងច្បាស់លាស់ដើម្បីបញ្ឈប់ឥន្ធនៈហ្វូស៊ីល នៅក្នុងឯកសារកិច្ចប្រជុំកំពូលអាកាសធាតុ COP28 លោកអគ្គលេខាធិការបាននិយាយថា ការបញ្ឈប់ឥន្ធនៈហ្វូស៊ីល គឺជៀសមិនរួចនោះទេ មិនថាយើងពេញចិត្តវាឬអត់ សូមសង្ឃឹមថាវានឹងកើតឡើងដូច្នេះ វានឹងមិនយឺតពេល។

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        9
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        9
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm