ប្រភពពីរដែលដឹងអំពីបញ្ហានេះ បាននិយាយកាលពីថ្ងៃពុធថា រដ្ឋបាលលោកបៃដិន កំពុងពន្យារពេលលក់កាំភ្លើងដែលផលិតដោយសហរដ្ឋអាមេរិកជាង ២០.000 ដើមទៅឲ្យអ៊ីស្រាអែល ជុំវិញការព្រួយបារម្ភអំពីការវាយប្រហារដោយអ្នកតាំងលំនៅអ៊ីស្រាអែលលើជនជាតិប៉ាឡេស្ទីន នៅក្នុងតំបន់វេសបែងដែលគ្រប់គ្រងដោយអ៊ីស្រាអែល។

ក្រសួងការបរទេស បានជូនដំណឹងក្រៅផ្លូវការមួយសម្រាប់ការលក់ទៅសភា កាលពីប៉ុន្មានសប្តាហ៍មុន។ ប៉ុន្តែការលក់នេះ មិនបានដំណើរការទៅមុខទេ បើទោះបីជាត្រូវបានបញ្ជាក់យ៉ាងច្បាស់ ដោយថ្នាក់ដឹកនាំនៃគណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភា និងសភាតំណាងរាស្រ្ត នៅដើមខែវិច្ឆិកាក្តី។

អតីតមន្ត្រីអាមេរិកដែលធ្លាប់ដឹងពីការលក់អាវុធនេះ បាននិយាយថា៖«សមាជិកសភាផ្សេងទៀត បានដឹងអំពីករណីនេះ ហើយបានតម្រូវឲ្យរដ្ឋបាលនេះ ដើម្បីទាមទារថា ពួកគេគួរទទួលបានការធានាពីអ៊ីស្រា អែលថា អាវុធទាំងនេះ នឹងត្រូវបានផ្តល់ទៅឲ្យអ្នកតាំងលំនៅ»។
អតីតមន្ត្រីរូបនោះ បាននិយាយថា រដ្ឋបាល បានចូលរួមជាមួយអ៊ីស្រាអែលក្នុងការព្យាយាម ដើម្បីទទួលបានការធានាដែលពេញចិត្តចំពោះបញ្ហានេះ មុនពេលជូនដំណឹងជាផ្លូវការ។ នៅក្រោមអាជ្ញាប័ណ្ណដូចដែលបានព្រាង អាវុធទាំងនេះ ក៏អាចទៅដល់អង្គភាពនគរបាលអ៊ីស្រាអែលផងដែរ ដែលក្រសួងនេះ មានការព្រួយបារម្ភអំពីសិទ្ធិមនុស្ស»។
ក្រសួងការបរទេស ពុំបានធ្វើការអត្ថាធិប្បាយអំពីការលក់អាវុធនោះទេ។