ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់ UN រិះគន់វិធានការរបស់ស្វីស ក្នុងការកាត់បន្ថយមូលនិធិ

2023/12/14 11:51:29 pm        52

ប្រធានទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ (UNRWA) កាលពីថ្ងៃពុធ (ទី១៣ ខែធ្នូ) បានរិះគន់ចំពោះវិធានការរបស់ប្រទេសស្វីស ក្នុងការកាត់បន្ថយជំនួយ ខណៈដែលតំបន់ហ្កាហ្សាស្ទ្រីបប្រឈមនឹងវិបត្តិមនុស្សធម៌ ដែលត្រូវបានអង្គការសហប្រជាជាតិពិពណ៌នាថា ជាមហន្តរាយធ្ងន់ធ្ងរ។

ដោយថ្លែងនៅឯវេទិកាជនភៀសខ្លួនសកល ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃពុធនោះ ប្រធាន UNRWA លោក Philippe Lazzarini បានរិះគន់ចំពោះ «ការផ្ដល់មូលនិធិមិនគ្រប់គ្រាន់ជាយូរមកហើយ»របស់ទីភ្នាក់ងារ ពោលគឺ ១ថ្ងៃបន្ទាប់ពីលោកបានសម្តែងការខកចិត្ត ចំពោះគំនិតផ្តួចផ្តើមរបស់ស្វីស។

ក្រុមប្រឹក្សាជាតិរបស់ស្វីស ដែលជាសភាជាន់ទាបនៃសភាសហព័ន្ធ បានអនុម័តកាត់បន្ថយការផ្ដល់ជំនួយប្រចាំឆ្នាំចំនួន ២០លានហ្វ្រង់ស្វីស (២២,៨៣លានដុល្លារ) ដល់ទីភ្នាក់ងារនេះ ដោយទទួលបានសំឡេងគាំទ្រ ១១៦ ទល់នឹង ៧៨ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ អ្នកសេរសេរគំនិតផ្តួចផ្តើមនេះ ដែលជាផ្នែកមួយនៃគណៈប្រតិភូសភា ដែលបានធ្វើទស្សនកិច្ចនៅ UNRWA កាលពីដើមឆ្នាំនេះ បានលើកហេតុផលថា ទីភ្នាក់ងារនេះខ្វះអព្យាក្រឹតភាព។

សភាជាន់ខ្ពស់គ្រោងនឹងវាយតម្លៃគំនិតផ្តួចផ្តើមនេះ នៅថ្ងៃព្រហស្បតិ៍ (ទី១៤ ខែធ្នូ) នេះ។ សភាទាំង២ ត្រូវតែអនុម័ត ដើម្បីឲ្យសំណើនេះចូលជាធរមាន។

លោក Lazzarini ដែលកាលពីខែមុនបាននិយាយដោយមានជំនឿថា មានការប៉ុនប៉ងដោយចេតនា ដើម្បីរារាំងដល់ប្រតិបត្តិការរបស់ UNRWA នោះ បានប្រាប់ថា សមត្ថភាពរបស់ទីភ្នាក់ងារ ក្នុងការធ្វើការងាររបស់ខ្លួន នៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីននេះ គឺជិតដួលរលំហើយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        170
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        210
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm