ពលរដ្ឋនៅខណ្ឌជ្រោយចង្វារ នាំគ្នាថ្លៃងអំណរគុណ ដល់សម្តេចធិបតីបានចែកប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូន

2023/12/14 11:55:21 pm        218

ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បាននាំគ្នាថ្លែងអំណរ គុណដល់រាជរដ្ឋាភិបាល ដែលបានផ្តល់បណ្ណកម្មសិទ្ធអចលនវត្ថុជូនដល់ពួកគាត់ ព្រោះបណ្ណកម្មសិទ្ធអចលនវត្ថុទំាងអស់នេះ ពិតជាមានតម្លៃបំផុតសម្រាប់ការរស់នៅប្រចាំថ្ងៃ។

ក្នុងពិធីប្រគល់ទទួលប័ណ្ណកម្មសិទ្ធិនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ នៅក្នុងបរិវេណវត្តសូរិយាពោធិមាស (ហៅវត្តក្តីចាស់) ប្រជាពលរដ្ឋរស់នៅ ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានប្រាប់ថា បណ្ណកម្មសិទ្ធអចលនវត្ថុ ពិតជាមានតម្លៃនិងសំខាន់ណាស់ ក្នុងការប្រើប្រើប្រាស់ប្រចាំថ្ងៃ ពិសេស បញ្ជាក់យ៉ាងច្បាស់ថា ពួកគាត់មានបណ្ណកម្មសិទ្ធកាន់កាប់អចលនវត្ថុច្បាស់លាស់ហើយ ដូចនេះ ពូកគាត់សូមថ្លែងអំណរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានឱ្យអាជ្ញាធរ និងមន្ត្រីជំនាញចុះវាស់វែង និងធ្វើបណ្ណកម្មសិទ្ធស្របច្បាប់ជូនពួកគាត់។

ចំណែក លោក ប៊ិន សូឈី អនុប្រធានមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ បញ្ជាក់ថា ការផ្តល់បណ្ណកម្មសិទ្ធិសម្គាល់អចលនវត្ថុចំនួន ១៤៥៨ បណ្ណ ជូនពលរដ្ឋក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ មានសិទ្ធិទាំងការកាន់កាប់ លើបណ្ណកម្មសិទ្ធិដីធ្លីពិតប្រាកដមែន លើសពីនេះក៏ជាភស្តុតាងនូវការកាន់កាប់ដីធ្លី របស់ខ្លួន និងចៀសវាងនូវការរំលោភបំពានលើដីធ្លី មិនតែប៉ុណ្ណោះ ប្លង់រឹងនេះក៏អាចផ្តល់លទ្ធភាពប្រើប្រាស់តាមច្បាប់ ។

 លោក ប៊ិន សូឈី សូមប្រជាពលរដ្ឋដែលមកទទួលបណ្ណកម្មសិទ្ធិនេះទាំងអស់ សូមយកទៅទុកដាក់ និងប្រើប្រាស់ឲ្យល្អសមស្រប ហើយសម្រេចចិត្ត ឬពិចារណាឲ្យបានល្អិតល្អន់ជាមុនសិន មុននឹងយកទៅធ្វើមួយ ។

នៅក្នុងឱកាសនោះដែរ លោក លឹម សុភា អភិបាលខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា វិញ្ញាប័ណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចែកជូននៅពេលនេះ គឺជាវិញ្ញាប័ណ្ណបត្ររចុះបញ្ជីលើចុងក្រោយបង្អស់ សំរាប់ប្រជាពលរដ្ឋ បានប្រើប្រាស់ក្នុងការកាន់កាប់កម្មសិទ្ធដីធ្លីស្របច្បា ហើយលោកក៏បានអំពាវនាវ ដល់អជ្ញាធរ ចៅសង្កាត់ ជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យមកទទួលបណ្ណសម្គាល់សិទ្ធិចលនាវត្ថុ នៅក្នុងបរិវេណវត្តសូរិយាពោធិមាស (ហៅវត្តក្តីចាស់) ទុករយ:ពេល៥ថ្ងៃ ចែកបណ្ណសិទ្ធិជូន សម្រាប់អ្នកដែលមិនជាប់ព័ន្ធ ហើយសម្រាប់អ្នកជាប់ព័ន្ធវិញទៅយកនៅ មន្ទីរសុរិយោដីរាជធានីភ្នំពេញ (នៅជិតទីស្តីការគណរដ្ឋមន្ត្រី) ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ។

សូមបញ្ជាកថា ៖ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅរាជធានីភ្នំពេញ រហូតមកដល់ពេលនេះ ក្រុមការងារចុះអនុវត្តបានចំនួន ៩៣សង្កាត់លើ ១០៥សង្កាត់ ហើយការអនុវត្ត ៧៦៥ភូមិ ក្នុងចំនោម ៩៥០ភូមិរបស់រាជធានីភ្នំពេញ, បើគិតជាភាគរយគឺស្មើនឹង៨០.៥៣%ហើយ, បានចែកបណ្ណជូនពលរដ្ឋចំនួន ២២៣ ៦១៥ ប័ណ្ណ ៕ ដោយ ៖ ពៅ យី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        196
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        174
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm