ខណៈការគាំទ្រដំណោះស្រាយរដ្ឋ២ កើនឡើង តើចិននឹងដើរតួនាទីអ្វី ក្នុងដំណើរការសន្តិភាពអ៊ីស្រាអែល និងប៉ាឡេស្ទីន?

2023/12/15 12:38:32 am        86

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បាននិយាយកាលពីខែមុនថា ដំណោះស្រាយរដ្ឋ២ គឺជាមធ្យោបាយដ៏សំខាន់ជាមូលដ្ឋាន ដើម្បីចេញពី «វដ្តនៃជម្លោះ» រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។

ការលើកឡើងរបស់លោក ស៊ី បែបនេះ ដែលត្រូវធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំកំពូល BRICS តាមរយៈវីដេអូអនឡាញស្តីពីសង្រ្គាមអ៊ីស្រាអែល-ហ្កហ្សា កាលពីខែមុន បានរំលឹកឡើងវិញនូវជំហររបស់ប្រទេសចិនដែលប្រកាន់ខ្ជាប់ជាយូរមកហើយថា ប៉ាឡេស្ទីនគួរតែក្លាយជារដ្ឋឯករាជ្យ ហើយប្រជាជនរបស់ប្រទេសនេះ គួរតែទទួលបានសិទ្ធិនៃ «ភាពជាប្រជាជាតិមួយ ជីវិត និងការវិលត្រឡប់មកវិញ»។

ខណៈភ្លើងសង្រ្គាម ដែលបានឆក់យកជីវិតមនុស្សជាង ១៤.០០០នាក់រួចហើយនោះ បានឈានចូលដល់ខែទី២ មេដឹកនាំលោកខាងលិចកាន់តែច្រើន បានសម្តែងការគាំទ្រ ចំពោះដំណោះស្រាយរដ្ឋ២ នេះ ដោយក្នុងនោះរួមមានទាំងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ប្រធានាធិបតីបារាំង លោក Emmanuel Macron និងនាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak ផងដែរ។

អំឡុងពេលធ្វើសន្និសីទសារព័ត៌មាន បន្ទាប់ពីជួបលោក ស៊ី នៅទីក្រុង San Francisco ក្នុងខែវិច្ឆិកា លោក Biden បាននិយាយថា៖ «ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ដល់ប្រជាជនអ៊ីស្រាអែលថា ចម្លើយចុងក្រោយតែមួយគត់នៅទីនេះ គឺជាដំណោះស្រាយរដ្ឋ២»។

ក្រុមអ្នកសង្កេតការណ៍ការទូត បាននិយាយថា ការគាំទ្រជាថ្មី សម្រាប់ដំណោះស្រាយរដ្ឋ២ នេះ បានបង្ហាញថា ការប៉ុនប៉ង ដើម្បីឲ្យរក្សាស្ថានភាពដដែល នៅក្នុងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន បានបែកខ្ញែកគ្នា។ ប៉ុន្តែបណ្ដាអ្នកសង្កេតទាំងនោះ បានលើកឡើងថា វានៅមិនទាន់ច្បាស់ទេថា តើទីក្រុងប៉េកាំង ដែលជាអ្នកសម្របសម្រួលដ៏មានឥទ្ធិពល នៅមជ្ឈិមបូព៌ា និងជាអ្នកគាំទ្រដ៏យូរនៃដំណោះស្រាយរដ្ឋ២ អាចដើរតួនាទីដ៏សំខាន់នៅក្នុងដំណើរការសន្តិភាពនេះ ឬយ៉ាងណា៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        57
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        55
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm