ប្រជាកសិករ​នៅ​ស្រុក​សេសា​ន បាន​ងាក​ដាំ​ដំណាំ​ទុរេ​ន​សម្រេចបាន​ជោគជ័យ

2021/06/17 09:11:01 pm        564

ស្ទឹងត្រែង ៖ សមាជិក​ក្រុម​បណ្តុំ​កសិករ​នៅ​ស្រុក​សេ​សាន​ ខេត្តស្ទឹងត្រែង ព្យាយាម​ដាំ​ដំណាំ​ឈើ​ហូប​ផ្លែ​សម្រេច​បាន​ជោគជ័យ ​ធ្វើឱ្យ​ខេត្តស្ទឹងត្រែង​ មាន​ចំណាត់ថ្នាក់​និង​កេរ្តិ៍ឈ្មោះថា​ ជា​ខេត្ត​មាន​ផលិតផល​ទុរេ​ន​ផ្អែម មិន​ចាញ់​បណ្តា​ខេត្ត​នានា ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​​ឡើយ ។

ក្នុងឱកាស​ចុះ​សិក្សា​ពី​ភាព​ជោគជ័យ​ទៅលើ​ការ​ដាំ​ដំណាំ​ឈើ​ហូប​ផ្លែ​របស់​កសិករ​នៅ​ឃុំ​កំ​ភុ​ន​ ស្រុក​សេសា​ន​ ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី​១៦​មិថុនា ម្សិលមិញ ​លោក​ សុវណ្ណ​ ពិ​សេដ្ឋ​ អភិបាលស្រុក ​បាន​បញ្ជាក់ថា ភាពជោគជ័យ​នេះ​ ចាត់ទុកជា​សមិទ្ធផល​ថ្មី​មួយទៀត​ដែល​កសិករ​យើង​ខិតខំ​ធ្វើ​បាន​សម្រេច​ក្នុង​វិស័យ​កសិកម្ម ​ព្រោះ​ដំណាំ​ទុរេ​ន​ខេត្តស្ទឹងត្រែង ​មិន​ធ្លាប់មាន​ឡើយ ។

លោក​បន្តថា ដើម្បី​លើកទឹកចិត្ត​កសិករ​គំរូ អាជ្ញាធរ​ស្រុក​ជំរុញឲ្យ​ប្រជាកសិករ​ផ្សេងៗ​ទៀត​ឱ្យមក​សិក្សា​យក​បច្ចេកទេស ​ដើម្បី​ទៅ​អនុវត្ត​ដាំ​ដុះ​ទទួល​ផល​បាន​ជោគ​ជ័យ ។

សម្រាប់​លោក​ ឃិន សុខា ម្ចាស់​ចំការ​ទុរេ​ន​នៅ​ឃុំ​កំ​ភុ​ន​ បាន​គាំទ្រ​នៅ​ផែនការ​របស់​អាជ្ញាធរ​ស្រុក ព្រោះ​បច្ចុប្បន្ន​ កសិករ​ភាគច្រើន បាន​ផ្លាស់ប្តូរ​មុខ​របស់ខ្លួន ​ពី​ការ​ពឹង​ផ្អែកលើ​ផល​អនុផល​ព្រៃឈើ និង​ធ្វើ​នេសាទ ​មក​ដាំ​ដំណាំ​ផ្សេងៗ​ពីគ្នា​។

លោក​ បន្តថា កត្តា​ជោគជ័យ​លើ​ការ​ដាំ​ដំណាំ​គឺ​ភាព​ឧស្សា​ព្យាយាម​-​ការថែទាំ​-​និង​មានការ​គាំទ្រ​ពី​ស្ថាប័ន​ជំនាញ​ ជួយ​ផ្នែក​បច្ចេកទេស ​ទើប​ផលដំណាំ​ផលិត​បាន​មាន​ទីផ្សារ​ល្អ (​សំឡេង​) យើង​ចង់បាន​មន្ត្រី​ជំនាញ​គាត់​ជួយ​ថែមទៀត​លើ​បទ​ពិសោធន៍ ​ ដើម្បី​ឱ្យ​ទុរេ​ន​ខេត្តស្ទឹងត្រែង​ បាន​នាំចេញ​ចូល​ទៅ​ខេត្តផ្សេងៗ​ទៀត ​ជាពិសេស​នាំ​ចូល​ទៅ​ទីក្រុង​ភ្នំពេញ​ឱ្យ​ច្រើន​។

លោក​ ទំ​ នី​រ៉ូ​ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ​ខេត្ត បាន​ទទួលយក​ការ​ស្នើ​ឡើង​នេះ​ ព្រោះ​នៅ​ចំពោះមុ​ខ​ផែនការ​របស់​មន្ទីរ ​នៅពេលដែល​ប្រជាកសិករ​ផលិតផល​បាន​ផលិតផល​ច្រើន​មុខមន្ត្រី​ជំនាញ​ និង​ជំរុញ​ផ្នែក​ដាំ​ដុះ​បន្ថែម ​ ហើយ​រៀបចំ​ឱ្យ​មាន​មន្ទីរ​ពិសោធន៍​ពិនិត្យ​គុណភាព​ទៅតាម​បច្ចេកទេស​ស្របតាម​ស្ដង់ដារ ។

លោក​ បន្តថា​ នៅពេល​ខាងមុខនេះ ​យើង​មាន​មន្ទីរ​ពិសោធ​ន៍​ យើង​នឹង​ពិនិត្យមើល​ជាតិគីមី​អី​ផ្សេងៗ​ ជួយ​ពិនិត្យមើល​ដំណាំ​របស់​គាត់​ ហើយ​បញ្ជាក់​​វិញ្ញាបនបត្រ​​ដំណាំ​សុវត្ថិភាព​របស់​បងប្អូន​ប្រជាកសិករ​នៅ​ខេត្តស្ទឹងត្រែង​​។

សូម​បញ្ជាក់ថា នេះ​ជា​លើកដំបូង​ហើយ​ ដែល​ខេត្តស្ទឹងត្រែង​ មាន​កសិករ​នៅ​ឃុំ​កំ​ភុ​ន​ ស្រុក​សេសា​ន​ដាំ​ដំណាំ​ទុរេ​ន​ ទទួលបាន​ផ្លែផ្កា​ល្អ​ និង​នាំយកមក​លក់​នៅលើ​ទីផ្សារ ​និង​គ្រោង​នាំ​ចេញទៅ​លក់​នៅ​តាម​បណ្តា​ខេត្ត​នានា ​និង​រាជធានី​ភ្នំពេញ​ផងដែរ​៕​

អ​ត្ថបទ ៖ មាស ផល្លា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        84
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        51
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm