លោក ពូទីន ប្រាប់ប្រជាជនរុស្សីថា សង្រ្គាមនៅអ៊ុយក្រែននឹងបន្តរហូត ប្រសិនបើទីក្រុងគីវ មិនរកវិធីដោះស្រាយនោះទេ

2023/12/15 03:22:15 am        105

ប្រធានាធិបតីរុស្សី លោក វ្ល៉ាឌីមៀរ ពូទីន នៅថ្ងៃព្រហស្បតិ៍ (ទី១៤ ខែធ្នូ) នេះ បាននិយាយថា រុស្ស៊ីនឹងបន្តធ្វើសង្គ្រាមនៅអ៊ុយក្រែនរហូត ប្រសិនបើទីក្រុងគីវ មិនបានរកវិធីដោះស្រាយ ដែលយកកង្វល់អំពីសន្តិសុខរបស់ទីក្រុងម៉ូស្គូមកពិចារណា ដោយបន្ថែមថា គោលដៅនៃ «ប្រតិបត្តិការយោធាពិសេស» នេះ នឹងត្រូវតែសម្រេចបាន មិនថាករណីណាក៏ដោយ។

ដោយឆ្លើយតបនឹងសំណួរពីសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងព្រឹត្តិការណ៍ ដែលគ្របដណ្តប់ដោយសង្រ្គាម លោក ពូទីន ដែលបានប្រកាសថា លោកនឹងស្វែងរកអាណត្តិប្រធានាធិបតីរយៈពេល ៦ឆ្នាំទៀត នៅក្នុងខែមីនានោះ បាននិយាយថា គោលដៅដើមរបស់លោក នៅអ៊ុយក្រែន មិនផ្លាស់ប្តូរទេ ហើយថា កងកម្លាំងរុស្ស៊ី កំពុងមានជំហរកាន់តែរឹងមាំឡើង នៅតាមខ្សែត្រៀមជួរមុខភាគច្រើន។

មេដឹកនាំចាស់វស្សាវ័យ ៧១ឆ្នាំរូបនេះ បាននិយាយថា គោលដៅស្នូលរបស់រុស្ស៊ី នៅតែជា «ការកម្ទេចពួកណាហ្ស៊ីនិយម» «ការធ្វើឲ្យតំបន់គ្មានកម្លាំងយោធា» និងធានាឲ្យបាននូវអព្យាក្រឹតភាពរបស់អ៊ុយក្រែន។

ជាមួយគ្នានេះ លោក ពូទីន បាននិយាយថា លោកបានឃើញពីសញ្ញា ដែលបង្ហាញថា ប្រយោជន៍របស់លោកខាងលិច សម្រាប់ការផ្តល់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុដល់អ៊ុយក្រែន ជាអ្វី ដែលលោកហៅថា «អំណោយឥតប្រយោជន៍» ដែលអាចនឹងអស់ កំពុងធ្លាក់ចុះ ប៉ុន្តែថា សម្រាប់ពេលនេះ លោកជឿថា ទីក្រុងគីវ នឹងបន្តទទួលបានជំនួយបន្ថែមទៀត៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        87
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        76
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm