
បច្ចុប្បន្ន រុស្ស៊ីមានកងទ័ពសរុប ៦១៧,០០០នាក់ ដែលកំពុងប្រយុទ្ធនៅក្នុងសមរភូមិនានា ក្នុងប្រទេសអ៊ុយក្រែន។ នេះជាការលើកឡើងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ដែលបាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី១៤ ខែធ្នូ) នេះ អំឡុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំរបស់លោក។
ជាមួយគ្នានេះ លោក ពូទីន ក៏បានប្រាប់ផងដែរថា កូនៗរបស់អ្នក ដែលលោកស្គាល់ បានប្រយុទ្ធនៅអ៊ុយក្រែន ក្នុងនាមជាផ្នែកនៃក្រុមហ៊ុនយោធាឯកជន ហើយអ្នកខ្លះបានពលីជីវិត។
លើសពីនេះទៀត ប្រធានាធិបតីរុស្ស៊ីរូបនេះ បានបន្ថែមថា អតីតយុទ្ធជនមកពីក្រុមហ៊ុនយោធាឯកជន ដែលបានប្រយុទ្ធនៅអ៊ុយក្រែន គួរតែទទួលបានការគាំទ្រផ្នែកសង្គមពីរដ្ឋដូចគ្នាទៅនឹងអតីតយុទ្ធជនសង្គ្រាមដទៃទៀតដែរ៕