ផ្លូវជនបទកម្រាល DBST ជាង ១១៣ គ.ម. ត្រូវបានគណៈកម្មាធិការលទ្ធកម្ម ឯកភាពក្នុងការថែទាំ

2023/12/15 06:36:53 pm        179

កំពង់ធំ : គម្រោងការងារថែទាំផ្លូវជាប្រចាំ ក្រាលកៅស៊ូពីរស្រទាប់ DBST ចំនួន ៤ ខ្សែ ប្រវែងសរុបជាង ១១៣ គីឡូម៉ែត្រ ស្ថិតក្នុងស្រុកចំនួន ៦ ក្នុងខេត្តកំពង់ធំ ត្រូវបានសមាជិកគណៈកម្មាធិការលទ្ធកម្ម បានឯកភាព និងទទួលយកលទ្ធផលសម្រេចដំណាក់កាលចុងក្រោយ។

ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម នៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២៣ នេះ បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃដំណាក់កាលចុងក្រោយ លើការងារថែទាំផ្លូវជាប្រចាំ, ក្រាលកៅស៊ូពីរស្រទាប់ DBST ចំនួន ០៤ ខ្សែ, ប្រវែងសរុបជាង ១១៣ គីឡូម៉ែត្រ, ទទឹងខ្នងលើ ៥ ម៉ែត្រ និង ៦ ម៉ែត្រ, និងបំពាក់ ស្លាកសញ្ញាចរាចរណ៏ចំនួន ៣៦៥ ស្លាក ស្ថិតនៅក្នុងឃុំចំនួន ២០ ក្នុងស្រុកប្រាសាទសំបូរ, ស្រុកសណ្តាន់, ស្រុកបារាយណ៍, ស្រុក កំពង់ស្វាយ, ស្រុកប្រសាទបល្ល័ង្គ, និងស្រុកស្ទោង នៅខេត្តកំពង់ធំ។

ជុំវិញការងារថែទាំផ្លូវនេះ, ឯកឧត្តម បានសំណូមពរដល់អ្នកទទួលការ ខិតខំប្រឹងប្រែង ធ្វើយ៉ាងណាឲ្យការងារថែទាំផ្លូវជា ប្រចាំ អនុវត្តឲ្យបានល្អទៅតាមផែនការ និងប្រកបដោយគុណភាពខ្ពស់ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរទៅមក ក៏ ដូចជាការដឹកជញ្ជូនផលិតផលកសិកម្ម កសិឧស្សាហកម្ម ពិសេសការធ្វើដំណើររបស់សិស្សានុសិស្សទៅរៀនសូត្រ និងការដឹកអ្នកជម្ងឺ មកកាន់មណ្ឌលសុខភាពបានទាន់ពេលវេលាជាដើម ។

ទាក់ទិនការងារថែទាំផ្លូវជាប្រចាំនេះ អ្នកទទួលការ, បានខិតខំបំពេញការងារសម្រេចបានលទ្ធផលជាផ្លែផ្កាដូចជា៖ ការងារ បំពេញដីតាមជើងទេរសងខាងផ្លូវ, ការកៀរចិញ្ចើមនិងថែមគ្រួសក្រហមសងខាងផ្លូវ, លុបក្រលុកសំបុរមាន់, ការស្រោចកៅស៊ូមួយជាន់ និងស្រោចកៅស៊ូពីរជាន់លើផ្ទៃផ្លូវប្រេះ, ការងារជួសជុលតម្រង់គែមកម្រាលផ្លូវដោយគ្រឹះថ្មមិច, ការងារសម្អាតលូ កាត់ស្មៅ និងឆ្ការព្រៃ តាមសងខាងផ្លូវ និងការងារបំពាក់ស្លាកសញ្ញាចរាចរណ៍ជាដើម ដោយគម្រោងទាំងអស់នេះសម្រេចបាន ១០០ ភាគរយ។

សូមបញ្ជាក់ថា ការងារថែទាំផ្លូវជាប្រចាំ ក្រាលកៅស៊ូពីរស្រទាប់ DBST ចំនួន ៤ ខ្សែខាងលើនេះ, បានអនុវត្តដោយនាយកដ្ឋាន ផ្លូវលំ ជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ គឺអនុវត្តសម្រេចដំណាក់កាលចុងក្រោយ និងត្រឹមត្រូវតាមការកំណត់ ក្នុងបទដ្ឋានបច្ចេកទេស ទាំងស្រុង៕


អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        64
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        57
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        233

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm