ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល បើកសម្ពោធជាផ្លូវការព្រឹកនេះ

2023/12/15 06:45:05 pm        132

ក្រសួងពាណិជ្ជកម្មកម្ពុជានៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានបើកសម្ពោធជាផ្លូវការ ការរៀបចំ​ពិព័រណ៍​ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលលើកទី១៦ ក្រោមអធិបតី ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្រ្តី​ស្តីទីក្រ​សួងពាណិជ្ជកម្ម និងមានការអញ្ញើញចូលរួមពីឯកអគ្គរាជទូត អគ្គរដ្ឋទូតចំនួន ១១ ប្រទេស , តំណាងលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន, ប្រតិភូពាណិជ្ជករ​មក​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ និងភ្ញៀវជាតិ អន្តរជាតិជាច្រើនរូបផងដែរ។

ពិព័រណ៍នេះប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់១៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុង​គោល​បំណង​លើក​កម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេស ដើម្បី​ជំរុញ​ការ​តភ្ជាប់​ទំនាក់​ទំនងពាណិជ្ជកម្ម រវាងកម្ពុជា និងសហគមអន្តរជាតិ។

ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ពិព័រណ៍ផលិតផលខ្មែរ និង​ទំនិញនាំចេញ-នាំចូល បានរៀបចំឡើងជាលើកដំបូងនៅឆ្នាំ២០០៦ រហូត​មក​ដល់​ឆ្នាំ​២០២៣​នេះ មានរយៈពេលចំនួន ១៨ឆ្នាំ ប៉ុន្តែត្រូវបានខកខានចំនួន ២ឆ្នាំជាប់គ្នា គឺឆ្នាំ២០២០ និង​២០២១ ដោយសារការកើតឡើងនូវជំងឺកូវីដ-១៩។ ក្នុងការចាប់ផ្តើមរៀបចំជាលើកដំបូង មាន​ស្តង់ចំនួន ១០៥ ស្តង់ និងមានអ្នកចូលមកទស្សនាប្រមាណជាង ១៦,០០០នាក់។

ឯកឧត្តម កឹម ស៊ីថន មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ​បាន​រួម​ចំណែក​ជួយ​ផ្សព្វ​ផ្សាយ​ពី​សភាព​ការណ៍​ពិត​ជាក់ស្ដែង នៃសង្គមកម្ពុជានាពេលបច្ចុប្បន្ន និងបង្ហាញពីបរិយាកាសធុរកិច្ច វិនិយោគ និង​ការ​រីក​ចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ជាពិសេស​បាន​រួម​ចំណែក​អនុវត្ត​គោល​នយោបាយ​វិត្ថារកម្ម​របស់រាជរដ្ឋាភិបាលពីមួយអាណត្តិ ទៅមួយអាណត្តិ សំដៅ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ ប្រកបដោយបរិយាបន្ន និងសមធម៌។

សូមបញ្ជាក់ថា ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៦ មានក្រុមហ៊ុន សហគ្រាស​ចូលរួមចំនួន១៣៦ (ក្នុងស្រុក ៨៦) ស្តង់ចំនួន ២៣២ស្តង់ (ក្នុងស្រុកចំនួន ១៦៤​ស្តង់) និងមានការចូលរួម ១៧ប្រទេស រួមមាន អូស្រ្តាលី ចិន បារំាង មីយ៉ាន់ម៉ា កូរ៉េ ជប៉ុន ឡាវ ហ្វីលីពីន និងឥណ្ឌូនេស៊ី។ ផលិតផលផលដែលនឹងត្រូវដាក់តាំងបង្ហាញលក់ មានដូចជា៖ ផលិត​ផល​កសិកម្ម កសិ-ពាណិជ្ជកម្ម ផលិតផលសម្គាល់ភូមិសាស្រ្តទំនិញ (GI) រួមមាន ម្រេចកំពត ស្ករ​ត្នោតកំពង់ស្ពឺ ផ្កាអំបិលកំពត-កែប ក្រូចថ្លុងកោះទ្រង់ បង្កងតាកែវ ទឹកត្រីកំពត-កែប និងទឹក​ឃ្មុំ​ព្រៃ​មណ្ឌលគិរី អង្ករ ស្វាយចន្ទី ផលិតផលសូត្រ និងការកែច្នៃ ផលិតផលហាឡាលកម្ពុជា ផលិត​ផល​ម្រេចនិងគ្រឿងទេសកម្ពុជា គ្រឿងឧបភោគ-បរិភោគ ផលិតផលម្ហូបអាហារ និង​ភេសជ្ជៈ គ្រឿងសម្អាងនិងតុបតែងកាយ រថយន្តនិងគ្រឿងបន្លាស់ សម្ភារៈធ្វើដំណើរ គ្រឿង​អលង្ការ និង​ត្បូង​ថ្ម​មានតម្លៃ គ្រឿងអេឡិចត្រូនិក សម្លៀកបំពាក់និងស្បែកជើង វត្ថុអនុស្សាវរីយ៍ ទំនិញ​ប្រើប្រាស់ទូទៅមកពីបរទេស។ល៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm