សភាអាមេរិក អនុម័តថវិកាការពារជាតិ ៨៨៦ពាន់លានដុល្លារ ដែលលោកBiden នឹងចុះហត្ថលេខាចូលជាច្បាប់

2023/12/15 07:29:12 pm        143

សភាសហរដ្ឋអាមេរិក បានអនុម័តកញ្ចប់ថវិកាការពារជាតិចំនួន ៨៨៦ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០២៤ កាលពីថ្ងៃព្រហស្បតិ៍ ខណៈការពង្រីកប្រព័ន្ធស៊ើបអង្កេតអេឡិចត្រូនិកក្រៅប្រទេសដ៏ចម្រូងចម្រាស ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយអង្គភាពសេវាស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក។

សេចក្តីស្នើច្បាប់ការចំណាយដ៏ច្រើន ត្រូវបានអនុម័តនៅក្នុងសភាតំណាងរាស្រ្តបន្ទាប់ពីការបោះឆ្នោតនៅព្រឹទ្ធសភាកាលពីថ្ងៃពុធ បានផ្តល់ប្រាក់រាប់ពាន់លានដុល្លារ ដើម្បីពង្រឹងការរារាំង និងជំហរការពាររបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងប្រឆាំងការកើនឡើងឥទ្ធិពលរបស់ប្រទេសចិននៅទីនោះ។ ឯកសារនេះ ក៏ពង្រីកកម្មវិធីជំនួយយោធាដល់ប្រទេសអ៊ុយក្រែន ដែលអនុញ្ញាតឱ្យមានការបញ្ចេញប្រាក់ជាបន្តបន្ទាប់នូវទឹកប្រាក់ចំនួន ៣០០ លានដុល្លារសម្រាប់ទីក្រុងគីវ។

ទឹកប្រាក់មានចំនួនតិចជាង ៦១ ពាន់លានដុល្លារអាមេរិកដាច់ដោយឡែក ដែលបានស្នើដោយប្រធានាធិបតីអាមេរិក និងអ៊ុយក្រែន ពីសភានៅចុងឆ្នាំនេះ ជាកញ្ចប់ដ៏ច្រើនសម្បើម សម្រាប់ការផ្តល់អាវុធដល់អ៊ុយក្រែន ដែលនៅតែត្រូវបានពិភាក្សាដេញដោល។

ថវិកាថ្មីនេះ ក៏ផ្តល់ការដំឡើងប្រាក់ខែប្រាំភាគរយដល់បុគ្គលិកយោធាផងដែរ។ សេចក្តីស្នើច្បាប់នេះ មិនរួមបញ្ចូលវិធានការបន្ថែម ដែលដាក់ចេញដោយគណបក្សសាធារណរដ្ឋដើម្បីរឹតត្បិតការប្រើប្រាស់សិទ្ធការរំលូតកូនសម្រាប់បុគ្គលិកយោធា និងហាមឃាត់មន្ទីរបញ្ចកោណមិនឲ្យលើកទង់ជាតិមោទនភាពអ្នកស្រលាញ់ភេទដូចគ្នា នៅលើមូលដ្ឋានរបស់ខ្លួន។ ឯកសារដែលមានច្រើនជាង ៣.០០០ទំព័រ បច្ចុប្បន្ននេះ នឹងទៅកាន់តុរបស់ប្រធានាធិបតី លោក Joe Biden សម្រាប់ការអនុម័តចុងក្រោយ។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        43
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        43
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        38

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm