រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកទឹកចិត្តដល់មន្រ្តីឧទ្យានុរក្សបំពេញភារកិច្ចឱ្យបានល្អ កុំទោមនស្សនឹងក្រុមអគតិ

2023/12/15 08:24:16 pm        225

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្លែងលើកទឹកចិត្ត​ទៅ​ដល់​មន្រ្តី​ឧទ្យានុរក្ស​ឱ្យ​បំពេញភារកិច្ចឱ្យបានល្អ កុំទៅទោមនស្ស​នឹង​ការ​ចោទ​ប្រកាន់​ពី​ក្រុម​អគតិ​មួយ​ចំនួន​ដែល​ថា ក្រសួងបរិស្ថាន អសមត្ថភាពក្នុងការការពារព្រៃឈើរបស់រដ្ឋ។ ការថ្លែងលើកទឹកចិត្តនេះ ធ្វើ​ឡើង​នៅក្នុងវេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» និងកិច្ច​ប្រជុំ​បណ្តាញ​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ» ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូ ឆ្ពោះទៅអព្យាក្រឹត​កាបូន​សហគមន៍» នាទីស្តីការក្រសួង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ទៀតថា មន្រ្តីឧទ្យានុរក្ស​បាន​ចំណាយ​នូវ​កម្លាំ​ង​កាយ កម្លាំងចិត្ត និងចូលរួមយ៉ាងសកម្មក្នុងកិច្ចការពារព្រៃឈើ ដោយឥតគិតពីពេលវេលា ឬ​សុវត្ថិភាពផ្ទាល់ខ្លួននោះទេ មន្រ្តីខ្លះ​បាន​ទទួល​មរណភាព​ដោយ​ត្រូវ​ឈ្មួញ​កាប់​ឈើ​បាញ់​ប្រហារ​ ខណៈ​ចុះ​បំពេញបេសសកម្ម ហើយមន្រ្តីខ្លះទៀតត្រូវជាប់អន្ទាក់ និងបញ្ហាប្រឈម​ជា​ច្រើន​ទៀត​នៅ​ក្នុង​ព្រៃ​ពេលបំពេញការងារ ប៉ុន្តែរឿងរ៉ាវទាំងនេះមិនត្រូវបានមានការលើកទឹកចិត្ត និង​ចុះ​ផ្សាយ​ឡើយ តែបែរជារងនូវការរិះគន់ ប្រមាថថាអសមត្ថភាពទៅវិញ។

ក្នុងនាមជា​ប្រជាពលរដ្ឋកម្ពុជា អ្នកស្រឡាញ់ធនធានធម្មជាតិរបស់ខ្មែរ ហេតុអ្វីមិន​រួបរួម​គ្នា​ធ្វើ​ការងារ​នេះ​ឱ្យ​ទទួលបានជោគជ័យ ដើម្បីបង្ហាញ​ទៅ​អន្តរជាតិ​ពី​សម្រស់​ធនធាន​ព្រៃ​ឈើ​របស់​ខ្មែរ​យើង​ ដើម្បី​ទាញ​យក​ផល​ជា​វិជ្ជមាន​ជួយ​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​តាម​តំបន់​ទាំង​នោះ ហើយបែរទៅជាបន្ទោសបង្អាប់គ្នាទៅវិញ ។ ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋ​មន្រ្តី​ក៏​បាន​បើក​ឱកាស​ឱ្យ​មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីការពារ និងអភិរក្សធនធាន​ធម្មជាតិ​របស់​កម្ពុជា​។ បន្ថែមពីនេះ ក្រសួងបរិស្ថានក៏បាន និងកំពុងអនុវត្ត​នូវ​វិធានការ​៤​ចំនុច​យ៉ាង​ម៉ឺង​ម៉ាត់​ ដែលរួមមាន ១៖ ជំរុញការអនុវត្តច្បាប់១០០% មិនមានការលើកលែងជាដាច់ខាត និង​បញ្ចប់​​នូវ​វប្បធម៌ចុះកិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស។ ២៖ សហការ​ជាមួយ​គណៈ​បញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែល​មានតួនាទី ភារកិច្ច​គ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតរមួត ។ ៣៖ សហការ​ជា​មួយ​គណៈ​បញ្ជា​ការដ្ឋាន​កង​​រាជ​​អាវុធ​ហត្ថ​លើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើ​កិច្ច​សហការ​ជាមួយ​អាជ្ញាធរ​​មូលដ្ឋាន ដែលបានអនុវត្តកន្លងមក និងទី៤៖ ជំរុញការដាំ ស្តារព្រៃឈើ សំដៅឱ្យ​មាន​ការ​ដាំ​​ដើម​​ឈើ​ឱ្យ​ច្រើន​ជាងការកាប់ ដើម្បីបង្កើនការដាំដុះគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ​២០៥០​៕


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        78
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        166
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm