គ្រោះអគ្គិភ័យក្នុងរាជធានីភ្នំពេញរយៈពេល១២ខែ ឆ្នាំ២០២៣ កើតឡើង ១២៨ករណី សម្លាប់មនុស្ស ១៥នាក់

2023/12/15 08:50:13 pm        227

ក្នុងរយៈពេល១២ខែ គិតចាប់ពីដើមខែមករា ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ គ្រោះអគ្គិភ័យ​នៅ​ក្នុង​ភូមិ​សាស្ត្រ​រាជធានីភ្នំពេញ បានកើតឡើងចំនួន ១២៨ករណី ដែលបានឆក់យកអាយុជីវិត​មនុស្ស ១៥នាក់ មានមនុស្សរងរបួស ១៤នាក់ និងបានបំផ្លិចបំផ្លាញលំនៅ​ឋានពលរដ្ឋ​មួយ​ចំនួន​ធំ​ផង​ដែរ ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃ​ស្នង​ការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់ BTV ឱ្យដឹងថា កត្តា​ចម្បង​ដែល​តែង​បង្ក​ជា​គ្រោះ​អគ្គិភ័យ​កើត​មានឡើង គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយក្នុងនោះ កត្តាមនុស្សក៏ជា​ផ្នែក​មួយ នៃការបង្កឱ្យកើតមានគ្រោះអគ្គីភ័យដែរ ព្រោះតែការធ្វេសប្រហែស ឬខ្វះការប្រុងប្រយ័ត្ន លើ​ការ​​ផ្សារដែក អុចទៀនធូបទុកចោល ឬចោលកន្ទុយបារីជាដើម ។

គួរបញ្ជាក់ថា ដើម្បីជាការឆ្លើយតបនឹងគ្រោះអគ្គិភ័យដែលឧស្សាហ៍កើតមានឡើងនោះ កម្លាំង​នគរបាល នៃការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ ក៏បានត្រៀមលក្ខណះសម្បត្តិរបស់ខ្លួនជានិច្ច និងជាប្រចាំមិនថាយប់ ឬ​ថ្ងៃ​នោះ​ឡើយ​ ក្នុងការចេញអន្តរាគមន៍​ជួយ​សង្គ្រោះ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំង​អស់​ដែល​ជួប​នឹង​គ្រោះ​អគ្គិភ័យឆាប​ឆេះលំនៅឋាន ឬឆាបឆេះអ្វីផ្សេង ដែលត្រូវការ​ការ​ជួយ​អន្ត​រាគមន៍​ពី​សំណាក់​សមត្ថកិច្ច​អគ្គិភ័យជាចាំបាច់បំផុតនោះ ។

ក្នុងនោះដែរ កម្លាំងជំនាញការិយាល័យ បានពង្រាយកម្លាំង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ខ្លួន​ជា​ច្រើន​គោលដៅ តាមគោលដៅនីមួយៗដែលបានកំណត់ ដើម្បីជាការ​ងាយ​ស្រួល​ក្នុង​ការ​ចុះ​អន្ត​រាគមន៍​ទាន់​ពេលវេលា ចំពោះទីតាំងដែលមានហេតុការណ៍អគ្គីភ័យកើតឡើង៕ អត្ថបទ៖ លីហេង

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        14
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        225
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm