ទួរគីថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការវាយឆ្មក់របស់អ៊ីស្រាអែលលើក្រុង Jenin ដោយអំពាវនាវឲ្យទទួលខុសត្រូវ

2023/12/15 10:13:35 pm        62

ក្រសួងការបរទេសទួរគី បាននិយាយថា ប្រទេសទួរគីថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះ «ការបង្កហេតុ» ដោយកងកម្លាំងអ៊ីស្រាអែល អំឡុងពេលវាយឆ្មក់លើជំរុំជនភៀសខ្លួន នៅទីក្រុង Jenin ភាគខាងលិចតំបន់កាន់កាប់វ៉េសប៊ែង ហើយថា នេះជាការប្រមាថមើលងាយវិហារអ៊ីស្លាម នៅទីនោះ ដោយអំពាវនាវឲ្យមានការផ្ដន្ទាទោសអ្នកទទួលខុសត្រូវទាំងនោះ។

ទាហានអ៊ីស្រាអែលបានសម្លាប់យុវជនម្នាក់ នៅមន្ទីរពេទ្យ និងអានការអធិស្ឋានរបស់ជនជាតិជ្វីហ្វ នៅវិហារអ៊ីស្លាមមួយ ក្នុងទីក្រុង Jenin អំឡុងពេលការវាយឆ្មក់ ដែលអាជ្ញាធរប៉ាឡេស្ទីន បាននិយាយថា បានសម្លាប់មនុស្ស ១២នាក់ និងដែលអ៊ីស្រាអែល បាននិយាយថា បានជួយចាប់ខ្លួនពួកសកម្មប្រយុទ្ធរាប់សិបនាក់។

អ្នកនាំពាក្យ លោក Oncu Keceli បានឲ្យដឹងតាមរយៈសារ នៅលើបណ្ដាញសង្គម X កាលពីយប់ថ្ងៃព្រហស្បតិ៍ (ទី១៤ ខែធ្នូ) ថា៖ «យើងថ្កោលទោសយ៉ាងខ្លាំង ចំពោះការបង្កហេតុរបស់ទាហានអ៊ីស្រាអែល ដែលបានសម្រុកចូលជំរុំជនភៀសខ្លួន នៅទីក្រុង Jenin និងការមិនគោរពទីកន្លែងសក្ការៈដ៏ពិសិទ្ធ ដោយការចូលទៅក្នុងវិហារអ៊ីស្លាមនោះ»។

ទួរគីដែលគាំទ្រដំណោះស្រាយរដ្ឋពីរ ចំពោះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលមានអាយុកាលរាប់ទសវត្សរ៍ហើយនោះ បានរិះគន់យ៉ាងចាស់ដៃលើអ៊ីស្រាអែល ចំពោះការវាយប្រហារលើតំបន់ហ្គាហ្សា និងនៅតំបន់វ៉េសប៊ែង ដោយនិយាយថា អ្នកតាំងទីលំនៅរបស់អ៊ីស្រាអែល នៅក្នុងតំបន់នេះ គឺជា «ភេរវករ»។ ហើយខ្លួនបានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ និងបានថ្កោលទោសការគាំទ្ររបស់លោកខាងលិចសម្រាប់អ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        71
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        68
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm