ស.ស.យ.ក ២៥ រាជធានីខេត្ត និងតាមស្ថាប័នមួយចំនួន តាំងបង្ហាញផលិតផលក្នុងខួប ៤៥ឆ្នាំ

2023/12/16 07:23:07 pm        121

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ២៥ រាជធានី-ខេត្ត និងតាមស្ថាប័នមួយចំនួនទៀត សរុបជាង៧០ស្តង់ នៅថ្ងៃទី១៦ ខែធ្នូនេះ បានតាំងបង្ហាញផលិតផលរបស់ខ្លួន ក្នុងព្រឹត្តិការណ៍អបអរសាទរខួប៤៥ឆ្នាំថ្ងៃកំណើត ស.ស.យ.ក។

បើតាម ស.ស.យ.ក តំណាងខេត្តប៉ៃលិន និងខេត្តកោះកុង បានប្រាប់BTVឲ្យដឹងថា ក្នុងព្រឹត្តិការណ៍អបអរសាទរខួប៤៥ឆ្នាំ គឺមានការតាំងបង្ហាញផលិតផលក្នុងខេត្តជាច្រើនរួមមាន៖មៀនប៉ៃលិន ដំឡូង ចេក ពោត និងក្កាមថ្មជាដើម។ លើសពីនេះ យុវជន ស.ស.យ.ក ប្តេជ្ញាថា នឹងខិតខំកសាងប្រទេសជាតិឱ្យមានភាពរីកចម្រើនបន្តទៀត តាមរយៈកិច្ចសហការជាមួយរាជរដ្ឋាភិបាល និងដៃគូរពាក់ព័ន្ធផ្សេងៗ។

យុវជនបានឱ្យដឹងដែរថា តាមការសង្កេត ស.ស.យ.ក បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយកេរិ៍ឈ្មោះប្រទេសជាតិទៅក្នុងឆាកអន្តរជាតិ និងជួយបណ្តុះបណ្ដាលយុវជនជំនាន់ក្រោយឱ្យក្លាយជាសសរទ្រូងប្រទេសជាតិជាដើម។លើសពីនេះ ពួកគាត់បង្ហាញអារម្មណ៍រីករាយពេលបានចូលរួមទស្សនាការតាំងបង្ហាញផលិតផល និងម្ហូបអាហារផ្សេងៗ ក្នុងព្រឹត្តិការណ៍ខួប៤៥ឆ្នាំរបស់ ស.ស.យ.ក។

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងរៀបចំការប្រគុំតន្រ្តី«កម្ពុជាក្នុងបេះដូងខ្ញុំ» ដើម្បីអបអរសាទរខួប៤៥ឆ្នាំ ថ្ងៃកំណើត ស.ស.យ.ក ដោយមានការចូលរួមពីវត្តមានតារាចម្រៀងល្បីៗជាច្រើនរូប ចាប់ពីម៉ោង៤រៀលល្ងាចនេះតទៅ។នេះបើតាមសេចក្តីជូនដំណឹងរបស់ស.ស.យ.។

គួររំលឹកដែរថា សហភាពសហព័ន្ធយុវជនកម្ពុជាបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដែលគិតត្រឹមឆ្នាំ២០២៣នេះ គឺមានរយៈពេល៤៥ឆ្នាំ។សហភាពសហព័ន្ធនេះ បង្កើតឡើងក្នុងគោលបំណងដូចជា៖ប្រមូលផ្តុំយុវជនគ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេសដោយមិនប្រកាន់ពូជសាសន៍ ពណ៍សម្បុរ ភេទ ភាសា ជំនឿ សាសនា ឋានៈសង្គម និងនិន្នាការនយោបាយ ជាកម្លាំងមហាសាមគ្គី ក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាសង្គមជាដើម។ អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        29
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        237
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        226

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm