បណ្តាញអ្នកសារព័ត៌មានបញ្ជាក់ថា អ្នកថតរូបរបស់ Al Jazeera ត្រូវបានសម្លាប់ នៅតំបន់ហ្កាហ្សា

2023/12/16 09:05:17 pm        105

អ្នកនាំពាក្យរបស់ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់ បានឲ្យដឹងថា អ្នកថតរូបរបស់សារព័ត៌មាន Al Jazeera ត្រូវបានសម្លាប់ កាលពីថ្ងៃសុក្រ (ទី១៥ ខែធ្នូ) នៅភាគខាងត្បូងតំបន់ហ្កាហ្សាស្ទ្រីប។

ប្រព័ន្ធផ្សព្វផ្សាយ Al Jazeera បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មុននេះថា អ្នកថតរូបឈ្មោះ Samer Abu Daqqa បានរងរបួស រួមជាមួយនឹងសហការីម្នាក់ ខណៈពេលដែលកំពុងធ្វើការផ្សាយពីការទម្លាក់គ្រាប់បែក នៅក្នុងសាលារៀនមួយ។ ក្រុមអ្នកជួយសង្គ្រោះមិនអាចចូលទៅជួយ Abu Daqqa ដើម្បីយកលោកទៅព្យាបាលបានឡើយ។

ហើយអ្នកនាំពាក្យរបស់ប្រព័ន្ធផ្សព្វផ្សាយនេះ បានប្រាប់ថា៖ «ក្រុមអ្នកជួយសង្គ្រោះទើបតែអាចចូលទៅយកសពអ្នកថតរូប Samer Abu Daqqa មកវិញ»។

យោងតាមក្រុមអ្នកសារព័ត៌មានប៉ាឡេស្ទីន អ្នកសារព័តមានចំនួន ៩០នាក់ហើយ ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅហ្កាហ្សានេះ គិតចាប់តាំងពីថ្ងៃទី៧ ខែតុលាមក។

ប្រព័ន្ធផ្សព្វផ្សាយ Al Jazeera បាននិយាយថា អ្នកសារព័ត៌មាន ត្រូវបានវាយប្រហារដោយគ្រាប់មីស៊ីល ដែលបាញ់ចេញពីយានដ្រូន នៅក្នុងទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        30
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        52
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm