ក្រុមហ៊ុន Maersk នឹងផ្អាកចរាចរនាវាកុងតឺន័រទាំងអស់ ដែលឆ្លងកាត់សមុទ្រក្រហម

2023/12/16 10:05:48 pm        174

ក្រុមហ៊ុនដឹកជញ្ជូនដាណឺម៉ាក A.P. Moller-Maersk នឹងផ្អាករាល់ការដឹកជញ្ជូនកុងតឺន័រទាំងអស់ ដែលឆ្លងកាត់សមុទ្រក្រហម រហូតដល់មានការជូនដំណឹងបន្ថែម។ នេះបើតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុននេះ ដែលបានប្រាប់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃសុក្រ (ទី១៥ ខែធ្នូ)។

ក្រុមហ៊ុនបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «បន្ទាប់ពីមានឧប្បត្តិហេតុ ដែលស្ទើរតែបង្កឲ្យមានការខូចខាតដល់នាវា Maersk Gibraltar កាលពីម្សិលមិញ និងការវាយប្រហារមួយផ្សេងទៀត លើនាវាកុងតឺន័រ នៅថ្ងៃនេះ យើងបានណែនាំនាវារបស់ក្រុមហ៊ុន Maersk ទាំងអស់ នៅក្នុងតំបន់ ដែលត្រូវឆ្លងកាត់ច្រកសមុទ្រ Bab al-Mandab ផ្អាកការធ្វើដំណើរសិន រហូតដល់មានការជូនដំណឹងបន្ថែម»។

ក្រុមហ៊ុន Maersk កាលពីថ្ងៃព្រហស្បតិ៍ (ទី១៤ ខែធ្នូ) បាននិយាយថា នាវា Maersk Gibraltar របស់ខ្លួន ត្រូវបានកំណត់គោលដៅវាយប្រហារដោយមីស៊ីល ខណៈកំពុងធ្វើដំណើរពីទីក្រុង Salalah ប្រទេសអូម៉ង់ ទៅកាន់ទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយថា នាវិក និងនាវា ត្រូវបានរាយការណ៍ថា មិនមានគ្រោះថ្នាក់អ្វីឡើយ។

កាលពីព្រឹកថ្ងៃសុក្រ (ទី១៥ ខែធ្នូ) ក្រុមហ៊ុន Maersk បានបដិសេធការអះអាងរបស់ក្រុមឧទ្ទាម Houthi ដែលមានសម្ព័ន្ធមិត្តជាមួយប្រទេសយេម៉ែន ដែលថា កងជីវពលបានវាយប្រហារនាវា Maersk ដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល។ ហើយបន្ទាប់ពីមានការអះអាងពីក្រុមឧទ្ទាម Houthi នេះ អ្នកនាំពាក្យក្រុមហ៊ុន Maersk បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅក្នុងសេចក្តីថ្លែងការណ៍តាមរយៈសារអេឡិចត្រូនិកថា «នាវាមិនត្រូវបានវាយប្រហារនោះទេ»។

ក្រុម Houthis បានអះអាងថា ពួកគេបានធ្វើប្រតិបត្តិការយោធាប្រឆាំងនឹងនាវាកុងតឺន័ររបស់ក្រុមហ៊ុន Maersk ដោយបានវាយប្រហារដោយផ្ទាល់ជាមួយយានដ្រូន។ តែយ៉ាងណាក្ដី ក្រុម Houthis ដែលធ្វើការអះអាងក្នុងសេចក្តីថ្លែងការណ៍នោះ មិនបានបញ្ចេញភ័ស្តុតាងណាមួយឡើយ ដើម្បីបញ្ជាក់ពីការប្រហារនេះ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        63
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        113
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm