លោក Putin កោត​សរសើរ​លទ្ធផល​ជំនួប​កំពូល និង​ហៅ​លោក Biden ថា​ ជា​អ្នក​ចរចា​ប្រកាន់​ជំហរ​តឹងរ៉ឹង

2021/06/18 04:46:08 pm        112

រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​កោតសរសើរ​លទ្ធផល​ នៃ​កិច្ចប្រជុំ​កំពូល​របស់​លោក​ជាមួយប្រធានាធិបតី​អាមេរិកលោក Joe Biden ហើយ​បាន​ហៅ​លោ​កថា ​ជា​អ្នកចរចា​វាងវៃ​ និង​ហ្មត់ចត់​។

​មេដឹកនាំ​ទាំងពីរ​បាន​បញ្ចប់​កិច្ចពិភាក្សា​រយៈពេល ៣​ម៉ោង​កាលពី​ថ្ងៃ​ពុធ​នៅ​ឯ​វីឡា​ដ៏​ប្រណីត​មួយ​ទល់មុខ​បឹង​ហ្សឺ​ណែវ​ ដោយ​ផ្លាស់ប្ដូរ​ការ​បង្ហាញ​ការ​គោរព​គ្នា​ទៅវិញទៅមក ប៉ុន្តែ​បាន​បង្ហាញ​នូវ​ទស្សនៈ​ខ្វែងគំនិត​គ្នា​យ៉ាង​ខ្លាំង ​ទៅលើ​ការវាយប្រហារ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន ជម្លោះ​នយោបាយ និង​បញ្ហា​ផ្សេងៗ​ទៀត​។ ក្នុង​ពេល​ជាមួយគ្នា​នោះ មេដឹកនាំ​ទាំង​២​ បាន​ប្រកាស​ពី​កិច្ច​ព្រមព្រៀង ​ឈាន​ដល់​ការ​បញ្ជូន​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន ​ទៅកាន់​ប្រទេស​ទាំង​២ និង​រៀបចំ​ផែន​ការ​ពិភាក្សា​បន្ថែម​ទៀត ​ស្ដីពី​ការគ្រប់គ្រង​អាវុធ​ និង​សន្តិសុខ​ប្រព័ន្ធ​បច្ចេកវិទ្យា​។​ លោក Putin ដែល​បាន​សាទរ​លោក Biden ថា​ ជា​អ្នក​អន្តរការី​ពោរពេញ​ដោយ​បទពិសោធន៍ និង​មាន​លក្ខណៈ​ស្ថាបនា​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ បាន​ផ្តល់​ការ​កោតសរសើរ​ដល់​មេដឹកនាំ​សហរដ្ឋអាមេរិក ​កាលពី​ថ្ងៃ​ព្រហស្ប​តិ៍​នៅ​ក្នុង video call ជាមួយ​និស្សិត​បញ្ចប់​ការ​សិក្សា​ នៅ​សាលា​គ្រប់គ្រង​របស់​រដ្ឋាភិបាល​។​

លោក Putin បាន​និយាយ​ថា លោក​ដឹង​រឿង​នេះ​ច្បាស់​ណាស់​។ លោក​ផ្ដោត​លើ​ការងារ​ខ្លាំង​ណាស់ ហើយ​ដឹង​ថា ​អ្វី​ដែល​លោក​ចង់​សម្រេច​បាន​។ ហើយ​លោក​ធ្វើការ​ងារ​នោះ​ប្រកប​ដោយ​ស្មារតី​វាងវៃ។​ ​លោក​បាន​ច្រានចោល​នូវ​អ្វី​ដែល​លោក​បាន​ពិពណ៌នា​ថា​ ជា​ការ​ប៉ុនប៉ង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ការ​វាយ​ប្រហារ​លោក Biden ថា ​ជា​មនុស្ស​ចាស់​ទន់ខ្សោយ​ដោយ​បញ្ជាក់​ថា ​ប្រធានាធិបតី​អាមេរិក​វ័យ ៧៨​ឆ្នាំ​រូប​នេះ​មាន​ជំហរ​រឹងមាំ សូម្បីតែ​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​រូបលោក និង​ជំនួប​ដែល​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​អឺរ៉ុប​សម្រាប់​លោក​ Biden ដែល​រួមមាន​កិច្ចប្រជុំ​កំពូល G-7 និង NATO៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm       
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        21
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm