ព្រឹត្តិការណ៍រូប៉ូតិកកម្ពុជា ឆ្នាំ២០២៣ បិទបញ្ចប់ដោយជោគជ័យ

2023/12/16 11:30:12 pm        118

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាភិបាល STEM CAMBODIA និងលោក Dominic Williams អគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំកម្ពុជា បានចូលរួមជាគណៈអធិបតី ក្នុងពិធីបិទព្រឹត្តិការណ៍រូប៉ូតិកកម្ពុជា ឆ្នាំ២០២៣ ដែលរៀបចំដោយអង្គការពិព័រណ៍វិទ្យាសាស្ត្រ (STEMOC) និងមានការគាំទ្រពីក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ដែលបានរៀចំនៅ មជ្ឈមណ្ឌល ពិព័រណ៍សន្និបាតកោះពេជ្រ។

 ថ្លែងនៅក្នុងអង្គពិធី ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រី បានធ្វើការសម្តែង អំណរគុណ ដល់បណ្តាដៃគូទាំងអស់ ជាពិសេសសាលារៀនសារធារណៈ និងឯកជន ដែលបានចូលរួមបង្ហាញពីសមត្ថភាពក្នុងបង្កើតរូប៉ូតតិក ដើម្បីធ្វើការប្រកួតប្រជែង ក៏ដូចជាបានបង្ហាញនូវសមត្ថភាពរបស់សិស្សានុសិស្សទាំងក្នុងប្រទេសនិងសាកលលោកឱ្យបានដឹងថាខ្មែរធ្វើបាន និងការផ្តល់អនុសាសន៍ណែនាំឱ្យធ្វើការខិតខំប្រឹងប្រែបន្តទៀតក្នុងបង្កើតបច្ចេកវិទ្យាថ្មី និងស្របតាមស្តង់ដាអន្តរជាតិ និងអាចបង្កើនសមត្ថភាពចូលរួមក្នុងការប្រកួតប្រជែងជាតំណាងរូប៉ូតតិកនៅលើឆាកអន្តរជាតិ។ 

ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការគាំទ្រ និងថ្លែងអំណរគុណដល់ស្ថានទូតអង់គ្លេសដែលបានជួយឧបត្ថមរៀបចំកម្មវិធី “ONE STEM ONE SCHOOL” និងជាពិសេសជាងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើជម្រុញបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថានឱ្យបានទូលំទូលាយបន្ថែមទៀតនាពេលខាងមុខរវាងក្រសួងបរិស្ថាននិងស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា។

ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានទស្សនាស្តង់ពិព័រណ៍រូប៉ូតតិក និងបច្ចេកវិទ្យាផ្សេងៗ ដែលបានផលិតដោយសិស្សានុសិស្សតាមសាលានីមួយៗ។

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        156
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        137
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm