វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសឲ្យយុវជនក្រីក្រចូលរៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈនានាដោយឥតគិតថ្លៃ

2023/12/17 03:24:56 am        259

ភ្នំពេញ : ដើម្បីអនុវត្តគម្រោងបណ្តុះបណ្តាលវិជ្ជាជីវះឥតគិតថ្លៃដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១លាន ៥សែននាក់ដែលសម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសនិងជម្រុញដល់អាជ្ញាធរមូលដ្ឋានខណ្ឌនានាជួយផ្សព្វផ្សាយដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យទាំងឡាយ មកចុះឈ្មោះចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈនានាដោយឥតគិតថ្លៃនិងទទួលប្រាក់ឧបត្ថម្ភរួមទាំងការស្នាក់នៅថែមទៀត ទៅតាមកាលវេលាកំណត់ការសិក្សា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៤ខាងមុខនេះ។ 

ពិធីផ្សព្វផ្សាយដោយវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃនេះគឺមានការចូលរួមពីមន្ត្រីអាជ្ញាធរខណ្ឌព្រែក ព្នៅ លោក លោកស្រីជានាយិការង  នាយករងវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ លោកប្រធាន អនុប្រធានការិយា ល័យអប់រំខណ្ឌព្រែកព្នៅ លោកនាយកវិទ្យាល័យ អនុ វិទ្យាល័យចំណុះការិយាល័យអប់រំខណ្ឌព្រែកព្នៅជាច្រើនរូបនារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃដែលមានទីតាំងនៅលើបណ្តោយមហាវិថីឈ្នះឈ្នះក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក រស់ ប៉ែត នាយកវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ បានថ្លែងថា ចាប់តាំងពីថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ ២០២៣ មកនេះ វិទ្យាស្ថានបានធ្វើសកម្មកំណត់យក ៥ សង្កាត់ជាគោលដៅផ្សព្វផ្សាយដំបូងមានសង្កាត់គោករកា សង្កាត់ពន្សាំង សង្កាត់សំរោងក្រោម សង្កាត់ត្រពាំងក្រសាំង និងសង្កាត់ស្នោ នៃខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ ។ប៉ុន្តែជាលទ្ធផលទទួលបានគឺមាននូវបញ្ហាប្រឈមមួយចំនួនដូចជាក្រុមគ្រួសារខ្លះមានប័ណ្ណក្រីក្រ ឬប័ណ្ណងាយរងហានិភ័យ តែហួសសុពលភាពមិនអាចអនុម័តចូលក្នុងប្រព័ន្ធចុះឈ្មោះព័ត៌មានវិទ្យាបាន ខ្លះមានសុពលភាពតែព័ត៌មានក្នុងបណ្ណខុសពីអត្តសញ្ញា ណប័ណ្ណ (ឈ្មោះ , ថ្ងៃខែឆ្នាំកំណើត, ភេទ....) ក្រុមគ្រួសារខ្លះទៀត មិនបានចាប់អារម្មណ៍ក្នុងការចុះ ឈ្មោះចូលរៀននោះឡើយ។ ដោយឡែកអាជ្ញាធរមួយចំនួនតូចមិនបានចូលរួមសហការទេ ដោយសារគាត់ជាប់រវល់កិច្ចការច្រើន។ហេតុដូច្នេះលោកនាយកវិទ្យាស្ថានសង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរខណ្ឌព្រែកព្នៅ លោកចៅ សង្កាត់ លោកនាយកវិទ្យាល័យ អនុវិទ្យាល័យ នឹងដឹកនាំចូលសហការ ក៏ដូចជាជម្រុញដល់យុវជនមកពីគ្រួសារក្រី ក្រនិងគ្រួសារងាយរងហានិភ័យសម្រាប់គម្រោង ១លាន​ ៥សែននាក់ មកចុះ ឈ្មោះចូលរៀនបានកាន់តែច្រើន។

ជាឆ្លើយតបវិញនោះលោក វណ្ណា សច្ចនាលីន ក្នុងនាមអភិបាលរងខណ្ឌព្រែកភ្នៅ បានប្រកាសថានឹងធ្វើការជម្រុញនិងពង្រឹងពីការផ្សព្វផ្សាយពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នេះដល់យុវជនក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅតាមសង្កាត់នានាដើម្បីបញ្រាបដល់យុវជនក្រីក្រនៅក្នុងខណ្ឌបានចុះឈ្មោះចូលសិក្សាឲ្យគ្រប់ៗ។

 សូមជម្រាបថា ការបណ្តុះបណ្តាលដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យសម្រាប់គម្រោង ១លាន៥សែននាក់ ដែលសម្តេចមហាបវរធិបតី​ហ៊ុន ម៉ាណែត នាយករដ្ឋន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្កើតប្រព័ន្ធចុះឈ្មោះតាមApp ហើយគ្រោងនឹងរៀបបើកវគ្គនៅថ្ងៃទី១៥ ខែ មករា ឆ្នាំ២០២៤ខាងមុខនេះ វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃក៏បានកំណត់ជំនាញដែលត្រូវបណ្តុះបណ្តាលចំនួន៥ វិស័យដូចជា ទី១ វិស័យសំណង់.ទី២ វិស័យមេកានិច ជំនាញថែទាំ និងជួសជុលរថយន្ត ថែទាំ និងជូសជុលម៉ាស៊ីនត្រជាក់រថយន្ត ទី៣. វិស័យកម្មន្តសាលការផ្សារអគ្គិសនីទី៤.វិស័យបរិក្ខារត្រជាក់ និងកំដៅ សិក្សាលើជំនាញសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ទី.៥. វិស័យសេវាធុរកិច្ច និង ព័ត៌មានវិទ្យា កុំព្យូទ័រ ដោយទទួលការបណ្តុះបណ្តុះបណ្តាលគឺចែកជា ៣វេន។ក្រោយបញ្ចប់ការសិក្សាសិស្សនិសិត្សបានចូលទៅហាត់ការនៅតាមក្រុមហ៊ុននានា ព្រមទាំងទទួលបានឱកាសការងារធ្វើបង្កើនប្រាក់ចំណូលគ្រួសារ ហើយខណះកំពុងសិក្សាសិស្សក៍ទទួលបានប្រាក់ឧបត្ថម្ភផងដែរ៕

ដោយ ÷ ភារម្យ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm