កងកម្លាំងការពារអ៊ីស្រាអែល៖ ចំណាប់ថ្នូរបានកាន់ក្រណាត់ស ពេលត្រូវបានគេបាញ់សម្លាប់

2023/12/17 03:54:51 pm        164

មន្ត្រីយោធាអ៊ីស្រាអែលម្នាក់បាននិយាយថា ចំណាប់ថ្នូរអ៊ីស្រាអែលបីនាក់ ដែលត្រូវបានសម្លាប់ដោយទាហានអ៊ីស្រាអែល ដោយច្រឡំនៅតំបន់ហ្កាហ្សា ត្រូវបានបាញ់សម្លាប់ ខណៈកំពុងកាន់ក្រណាត់ពណ៌ស។

មន្ត្រីរូបនេះបាននិយាយថា ករណីនេះគឺ ប្រឆាំងនឹងច្បាប់នៃការចូលរួមរបស់យើង ហើយការស៊ើបអង្កេតមួយកំពុងធ្វើឡើងនៅ កម្រិតខ្ពស់បំផុត ។

ចំណាប់ខ្មាំង ឈ្មោះ យូតាំ ហេម (Yotam Haim)វ័យ ២៨ឆ្នាំ ម្នាក់ទៀត ឈ្មោះសាម័រ តាឡាល់កា ( Samer Talalka)វ័យ២២ឆ្នាំ ចំណាប់ថ្នូរទី៣ ឈ្មោះអាឡុន ហ្សាំរីស ( Alon Shamriz )វ័យ២៦ឆ្នាំ ត្រូវបានសម្លាប់នៅ ក្នុងស្រុក សេចៃយ៉ា(Shejaiya)ក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃសុក្រ។

ករណីនេះបានបន្ថែមសម្ពាធលើអាជ្ញាធរអ៊ីស្រាអែលឱ្យឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់ការដោះលែងអ្នកដែលនៅតែជាប់ឃុំក្នុងដៃក្រុមហាម៉ាស ជាង ១២០ នាក់នៅតែបន្តរស់នៅក្នុងតំបន់ហ្កាហ្សានៅឡើយ។

ក្រុមគ្រួសាររបស់ចំណាប់ថ្នូរដែលកំពុងរង់ចាំយ៉ាងអន្ទះសារ បានដាក់សម្ពាធខ្លាំងលើអ៊ីស្រាអែល ខណៈយោធាបន្តវាយប្រហារប្រឆាំងនឹងក្រុមហាម៉ាស។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយថា នឹងពុំមានការផ្អាកប្រតិបត្តិការរបស់កងកម្លាំងអ៊ីស្រាអែលឡើយ។

លោកបាននិយាយថា សម្ពាធយោធាគឺចាំបាច់ទាំងសម្រាប់ការវិលត្រឡប់មកវិញរបស់ចំណាប់ខ្មាំង និងសម្រាប់ជ័យជម្នះ ផងដែរ បើគ្មានសម្ពាធយោធាទេ យើងប្រាកដជាគ្មានអ្វីទាំងអស់។

ចំណែកក្រុមហាម៉ាសវិញ បាននិយាយថា ខ្លួនបានប្រាប់អ្នកសម្របសម្រួល ថានឹងមិនមានការចរចាដើម្បីដោះលែងចំណាប់ថ្នូរទេ លុះត្រាតែការឈ្លានពានប្រឆាំងនឹងប្រជាជនរបស់ពួកគេ លែងកើតមានទៀត៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        107
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        145
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm