សហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ ១៦ ខែធ្នូ បានរំលឹកជាថ្មីចំពោះការព្រមានរបស់ខ្លួនទៅកាន់កូរ៉េខាងជើងថា រាល់ការវាយប្រហារដោយនុយក្លេអ៊ែរលើសហរដ្ឋអាមេរិកនឹងនាំមកនូវ ការបញ្ចប់នៃរបប មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ។

សេចក្តីថ្លែងការណ៍រួមមួយដោយក្រុមប្រឹក្សានុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង ក៏បានអះអាងជាថ្មីថា រាល់ការវាយប្រហារនុយក្លេអ៊ែរពីសំណាក់ទីក្រុងព្យុងយ៉ាងមកលើកូរ៉េខាងត្បូង នឹងត្រូវបានឆ្លើយតបយ៉ាងរហ័ស ច្រើនលើសលប់ និងការសម្រេចចិត្តភ្លាមៗ។

សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយសេតវិមានបាននិយាយថា សហរដ្ឋអាមេរិកបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនជួយដល់កូរ៉េខាងត្បូងបន្ថែមទៀតពោពេញសមត្ថភាពរបស់សហរដ្ឋអាមេរិករួមទាំងនុយក្លេអ៊ែរ។
ប្រធានាធិបតីអាមេរិកលោក Joe Biden បានចេញការព្រមានខ្លាំងៗកាលពីខែមេសា ដោយនិយាយថា ការវាយប្រហារនុយក្លេអ៊ែរណាមួយដោយកូរ៉េខាងជើងនឹងក្លាយជាការបញ្ចប់របបរដ្ឋាភិបាលក្រុងព្យុងយ៉ាង។

ហើយកាលពីខែកន្លងទៅនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានព្រមានថា ការវាយប្រហារនុយក្លេអ៊ែរណាមួយដោយកូរ៉េខាងជើងប្រឆាំងនឹងសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តនឹងមានន័យថា ជាការបញ្ចប់នៃរបបដឹកនាំរបស់លោក Kim៕