លោក Kim Jong Un ប្ដេជ្ញា​ត្រៀម​ខ្លួន​ប្រឈម​ជាមួយ​សហរដ្ឋអាមេរិក​

2021/06/18 05:18:12 pm        138

កូរ៉េខាងជើង៖ សារព័ត៌មាន​រដ្ឋ​បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ​នេះ​ថា មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un បាន​បញ្ជា​ឱ្យ​រដ្ឋាភិបាល​របស់​លោក​ត្រៀមខ្លួន​ឲ្យ​បាន​ពេញលេញ ​សម្រាប់​ការ​ប្រឈម​ជាមួយ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​អាមេរិក Joe Biden ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​សហរដ្ឋអាមេរិក និង​មហាអំណាច​ពិភព​លោក​ធំ​ៗ​ផ្សេងទៀត បាន​ជំរុញ​កូរ៉េខាងជើង​ឲ្យ​បោះបង់ចោល​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ​និង​វិល​ទៅ​រក​ការចរចា​ឡើងវិញ​។

​ទីភ្នាក់ងារសារព័ត៌មាន​កណ្ដាល​កូរ៉េខាងជើង KCNA បាន​និយាយ​ថា​ លោក Kim បាន​ចេញ​បទ​បញ្ជា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ខណៈ​ការ​បញ្ជាក់​ពី​ជំហាន​ដែល​កូរ៉េខាងជើង​ត្រូវ​ធ្វើ ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ទិសដៅ​គោលនយោបាយ​រដ្ឋាភិបាល​ថ្មី​ របស់​ប្រធានាធិបតី​អាមេរិក​លោក Joe Biden ក្នុង​អំឡុង​ពេល​កិច្ចប្រជុំ​គណបក្ស​កាន់​អំណាច​ កំពុង​បន្ត​នៅ​ទីក្រុង​ព្យុងយ៉ាង​។​ ទីភ្នាក់​ងារសារព័ត៌មាន ​KCNA បាន​និយាយ​ថា ​លោក Kim បាន​សង្កត់ធ្ងន់​លើ​ភាព​ចាំ​បាច់​ ដើម្បី​ត្រៀម​សម្រាប់​ទាំង​ការសន្ទនា​ទាំង​ការ​ប្រឈម ​ជាពិសេស​ដើម្បី​ត្រៀមខ្លួន​ឲ្យ​បាន​ពេញលេញ ​សម្រាប់​ការ​ប្រឈម​ជាមួយ​រដ្ឋបាល​លោក Biden តែម្ដង​។​

​កាលពី​ឆ្នាំ២០១៨ ​ដល់ឆ្នាំ​២០១៩ លោក Kim បាន​បើក​កិច្ចប្រជុំ​កំពូល​សំខាន់ៗជា​បន្តបន្ទាប់ ​ជាមួយ​អតីត​ប្រធានាធិបតី​កាន់​តំណែង​មុន​របស់​លោក Biden គឺ​លោក Donald Trump ដើម្បី​ពិភាក្សា​ពី​អនាគត​នៃ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​ដែល​កំពុង​ជឿនលឿន​។ ប៉ុន្តែ​ការចរចា​នុយក្លេអ៊ែរ​របស់​មេដឹកនាំ​ទាំង​២ ​នៅ​ទីបំផុត​បាន​បរាជ័យ​ បន្ទាប់ពី​លោក Trump បាន​ច្រានចោល​ការ​អំពាវនាវ​របស់​លោក Kim សម្រាប់​ការ​បន្ធូរបន្ថយ​ទណ្ឌកម្ម​យ៉ាង​ច្រើន​ ជា​ថ្នូរ​នឹង​ការ​ប្រគល់​ដោយ​ផ្នែក​នៃ​សមត្ថភាព​នុយក្លេអ៊ែរ​របស់​លោក​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        14
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        14
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm