ទិវា​អូឡាំពិក​ឆ្នាំនេះ​នឹង​រៀបចំ​តាម​អន​ឡាញ​ដើម្បី​ជំរុញ​ការ​លេង​កីឡា និង​យកឈ្នះ​កូ​វីដ​-១៩

2021/06/18 05:43:16 pm        94

អូឡាំពិក៖ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) បាន​ប្រកាស​នឹង​រៀបចំ​ទិវា​អូឡាំពិក ឬ Olympic Day ប្រចាំ​ឆ្នាំ​២០២១ នា​ថ្ងៃ​ទី​២៣ ខែ​មិថុនា​ខាងមុខនេះដែល​ធ្វើឡើង​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​រំ​ឭក​គុណ​តម្លៃ​ចលនា​អូឡាំពិក ពិសេស​ជំរុញ​ការ​លេង​កីឡាដើម្បី​យកឈ្នះ​ជំងឺ​កូ​វីដ​-១៩ អំឡុង​ពេល​ជំងឺ​ដ៏​កាច​សាហាវ​នេះកំពុង​រីក​រាលដាល​ខ្លាំង​នៅ​លើ​ពិភពលោក ក៏ដូចជា​ប្រទេស​កម្ពុជា។​

​ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC បាន​មានប្រសាសន៍ថា ទិវា​អូឡាំពិកគឺជា​កម្មវិធី​ប្រចាំ​ឆ្នាំ ដែល​ប្រទេស​ជា​សមាជិក​គណៈកម្មាធិកា​រ​អូឡាំពិក​អន្តរជាតិ តែង​រៀបចំឡើង​នៅ​រៀងរាល់​ខែ​មិថុនា ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ក្រើន​រំឭក​នូវ​ចលនា​អូឡាំពិក និង​ដាស់​ស្មារតី​មនុស្សជាតិឲ្យ​បាន​ស្គាល់​ពី​គុណ​តម្លៃ​អូឡាំពិក និង​គុណ​តម្លៃ​នៃ​សកម្មភាព​កីឡា។​ ​ប៉ុន្តែ​ដោយ​សារ​វិបត្តិ​កូ​វីដ​-១៩ ឆ្នាំនេះ ប្រទេស​ជាច្រើន​ក៏ដូចជា​កម្ពុជា​មិន​អាច​រៀបចំ​សកម្មភាព ដើម្បី​អប​អរ​ទិវា​អូឡាំពិក​ដូច​ឆ្នាំ​មុន​ៗ​បានទេ ដោយ NOCC បាន​ផ្ដល់​មក​រៀបចំ​តាម​អន​ឡាញ​ដោយ​អញ្ជើញ​អតីត និង​កីឡាករ​-​កីឡា​ការិនីដែល​ធ្លាប់​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក ដើម្បី​ធ្វើ​បទ​បង្ហាញ និង​ចែករំលែក​នូវ​បទពិសោធន៍​ក្នុង​វិស័យ​កីឡា ពិសេស​ការ​ជំរុញ​ការ​លេង​កីឡា និង​ហាត់ប្រាណ ដើម្បី​យកឈ្នះ​ជំងឺ​រាតត្បាត​ជាស​កល​កូ​វីដ​-១៩ តែម្ដង។​

​សូម​បញ្ជាក់​ថា តាម​ការ​គ្រោង​ទុក​នឹង​មាន​កីឡាករ-កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា និង​អតីត​កីឡាករ​-​កីឡា​ការិនីដែល​ធ្លាប់​មាន​ប្រវត្តិ ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​ប្រមាណ ១០០​នាក់​នឹង​ចូល​រួម​ក្នុង​កម្មវិធី​នេះ ក្នុង​នោះ​មាន​ក្រុម​ជម្រើស​ជាតិ​ប្រដាល់​សកល ទ្រី​យ៉ា​ត្លុង ទោចក្រយាន ហុក​គី កាយ​សម្ព័ន្ធ ហែល​ទឹក អត្តពលកម្ម ខណៈ​ភ្ញៀវ​ពិសេស​ប្រចាំ​កម្មវិធីគឺ​មាន​កីឡា​ការិនី ស៊ន សៀវ​ម៉ី និង​កីឡា​ការិនី ហែម ថុ​ន​វិ​ទិ​នី៕

អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        156
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        151
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm