IOM ថា ហ្វីលីពីន ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា និងវៀតណាម មានជនចំណាកស្រុកច្រើនជាងគេ នៅអាស៊ាន

2023/12/18 06:27:59 pm        533

អង្គការទេសន្តរប្រវេសន៍អន្តរជាតិ(IOM) កាលពីពេលថ្មីៗនេះ បានបញ្ចេញ​របាយការណ៍​ស្តីពី​ទេសន្តរ​ប្រវេសន៍​ពិភពលោកឆ្នាំ២០២២ ដោយក្នុងនោះ កត់សម្គាល់ថា នៅតំបន់​អាស៊ាន​មាន​ប្រទេស​ចំនួន៤ ដែលបានបញ្ជូនព-លករទៅបរទេសច្រើនជាងគេទី១ ប្រទេសហ្វីលីពីន ទី២​ប្រទេស​ឥណ្ឌូនេស៊ី និងទី៣ប្រទេសភូមា ឬមីយ៉ាន់មា និងទី៤វៀណាម ដោយឡែកប្រទេស​ផ្សេងទៀត​បញ្ជូន​ក្នុងរង្វង់ត្រឹមជាង១លាននាក់ចុះក្រោម។

ហ្វីលីពីន មានចំនួនជាង៦,១លាននាក់ ខណៈដែលឥណ្ឌូនេស៊ី មានជិត៥លាននាក់ ហើយ​មីយ៉ាន់ម៉ា ឬភូមា មានជាង៣.៧លាននាក់។

ដោយឡែកពលករចំណាកស្រុករបស់វៀតណាម មានជាង៣,៤លាននាក់ ក្នុង​ពេល​ដែល​ឡាវ​ និង​កម្ពុជា មានជាង១,៣លាននាក់ប្រហាក់ប្រហែលគ្នា។ ទន្ទឹមនឹងនោះ ថៃមានពលករ​ចំណាក​ស្រុក​ជាង​១,១លាននាក់ ដោយឡែក ម៉ាឡេស៊ី និងសិង្ហបូរី ប៉ុណ្ណោះ​ដែល​មាន​ចំនួន​ពលករ​តិចជាង​គេ​ក្នុងរង្វង់តិចជាង១លាននាក់។ នេះបើយោងតាមរបាយការណ៍ដដែល។ 

ប្រទេស​គោលដៅដែលពលករអាស៊ានធ្វើចំណាក់ស្រុកច្រើនជាងគេ គឺអាម៉េរិកខាងជើង អឺរ៉ុប និង​ប្រទេសធំៗតំបន់មជ្ឈឹមបូព៌ាដូចអារ៉ាបីសាអូឌិត និងអារ៉ាប់រួម និង​បណ្តា​ប្រទេស​រីក​ចម្រើន​ក្នុង​តំបន់​អាស៊ី។

អង្គការអន្តរជាតិដែលជាជំនាញលើបញ្ហាទេសន្តរប្រវេសន៍ដដែលនេះ បានបញ្ជាក់ថា ពលករ​ចំណាកស្រុក ធ្វើការងារដូចជា ការងារបម្រើតាមផ្ទះ សំណង់ កសិកម្ម ឧស្សហកម្ម និង​បដិសណ្ឋារកិច្ចជាដើម។ មិនមានការ​វាយតម្លៃ​ពី​ចំណូល​ជាក់​លាក់​នៃ​ប្រទេសនីមួយៗ​នៃ​បណ្តា​ប្រទេស​អាស៊ាន ដែលពលករទាំងអស់បានបញ្ជូនមកប្រទេសដើមវិញនោះទេ។ ប៉ុន្តែអង្គការនេះ បាន​ប៉ាន់​ស្មានជារួមលើពិភពលោកថា ទឹកប្រាក់ប្រមាណ ៥០៤ពាន់​លាន​ដុល្លារ​ គឺ​ជា​ទឹក​ប្រាក់​ដែល​ហូរចូល​ទៅប្រទេសក្រីក្រ និងចំណូលកម្រិតទាប ខណៈពលករ​ចំណាក​ស្រុក​ទូទាំង​ពិភព​លោក មានប្រមាណ១៦៩លាននាក់។ នេះបើតាមការបញ្ជាក់ដដែល។

ក្នងពិភពលោក ប្រទេសដែលមានពលករចំណាកស្រុកច្រើនជាងគេ គឺប្រទេស​ឥណ្ឌា​ដែល​មាន​ប្រជាជន​ជាង ១៨លាននាក់ បានធ្វើដំណើរ​ទៅបរទេស​ដើម្បី​ស្វែង​រក​ការងារ​ធ្វើ​ដែល​តាម​ពី​ក្រោយ​ដោយ​ប្រទេសម៉ិចស៊ិក ចិន និងរុស្ស៊ីជាដើម។

ដោយឡែកក្នុង​ក្របខណ្ឌកម្ពុជាវិញ ពលរដ្ឋជាង១,៣លាននាក់ ដែលកំពុងធ្វើការនៅប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន និងបណ្តាប្រទេសរីកចម្រើនផ្សេងទៀត ហើយក្នុងមួយឆ្នាំៗ ប្រាក់បញ្ញើ​ប្រមាណ​ជាង ​១ពាន់លានជារៀងរាល់ឆ្នាំ បានហូរចូលក្នុងប្រទេសដើម្បីបំប៉នសេដ្ឋកិច្ចជាតិ។

អង្គការទេសន៍ប្រវេសអន្តរជាតិ បានសង្កត់ធ្ងន់ថា ពលរដ្ឋទាំងអស់​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ជ្រើសរើស​កន្លែងធ្វើការដែលជាសិទ្ធិស្វ័យសម្រេចដែលខ្លួនចង់បាន ហើយការស្វែង​រក​ការងារ​ធ្វើ​ដែល​ភាគ​ច្រើនបំផុតទៅកាន់ប្រទេសរីកចម្រើននេះ គឺជាឱកាសស្វែងរកប្រាក់ចំណូលខ្ពស់ ជំនាញ​វិជ្ជាជីវៈនៅកន្លែងធ្វើការថ្មី ហើយវាជា​ការ​ចូលរួម​ចំណែក​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​ស្រុក និងអភិវឌ្ឍសង្គម៕

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        34
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        32
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm