ពលរដ្ឋអ៊ីស្រាអែលផ្ទុះកំហឹងកាន់តែខ្លាំង ក្រោយកងកម្លាំងការពារអ៊ីស្រាអែលបាញ់សម្លាប់ចំណាប់ថ្នូរ នៅហ្កាហ្សា

2023/12/18 07:07:08 pm        74

អ៊ីស្រាអែល បានបន្តវាយលុកតំបន់ហ្កាហ្សាកាលពីថ្ងៃអាទិត្យ ខណៈនាយករដ្ឋមន្ត្រី Benjamin Netanyahu បានប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើងក្នុងការធានាការដោះលែងចំណាប់ថ្នូរពីដៃក្រុមហាម៉ាសដែលនៅតែឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប បន្ទាប់ពីកងទ័ពបានសារភាពថាបានបាញ់សម្លាប់ចំណាប់ខ្មាំងអ៊ីស្រាអែល បីនាក់ដោយច្រឡំ នៅក្នុងដែនដីប៉ាឡេស្ទីន។

អ្នកទាំងបីស្ថិតក្នុងចំណោមមនុស្សប្រហែល ២៥០ នាក់ដែលត្រូវបានចាប់ជាចំណាប់ខ្មាំងក្នុងអំឡុងពេលការវាយឆ្មក់កាលពីថ្ងៃទី៧ខែតុលារបស់ក្រុមហាម៉ាស ចូលទៅក្នុងប្រទេសអ៊ីស្រាអែល និងក្នុងចំណោមមនុស្ស១៩.៨០០នាក់ ភាគច្រើនជាស្ត្រី និងកុមារដែលត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែលនៅតំបន់ហ្កាហ្សាចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមការវាយលុកនៅទីនោះ។

មូលហេតុនៃការស្លាប់របស់ពួកគេនៅតែមិនច្បាស់លាស់ ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសុក្រ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ក្នុងអំឡុងពេលប្រយុទ្ធនៅទីក្រុង សេចៃយ៉ា (Shejaiya)ក្នុងតំបន់ហ្កាហ្សា កងកម្លាំង IDF បានកំណត់អត្តសញ្ញាណចំណាប់ខ្មាំងអ៊ីស្រាអែលបីនាក់ដោយច្រឡំថាជាការគំរាមកំហែង។

កងទ័ពបានបាញ់ទៅលើពួកគេ ហើយចំណាប់ថ្នូរទាំង៣នាក់ ក៏ត្រូវបានកងទ័ពបាញ់សម្លាប់។ក្រោយមកមន្ត្រីយោធាម្នាក់ បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទតាមទូរស័ព្ទថា ចំណាប់ខ្មាំងដែលគ្មានអាវ បានកាន់ទង់ពណ៌ស នៅពេលពួកគេត្រូវបានបាញ់ ដោយសំអាងប្រភពពីការស៊ើបអង្កេតដំបូងអំពីឧបទ្ទហេតុ ដែលបានធ្វើឱ្យប្រទេសនេះរង្គោះរង្គើ។

ដំណឹងដែលថាអ្នកទាំងបីត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែលបានជំរុញឱ្យមានការតវ៉ាពេលយប់នៅខាងក្រៅទីស្នាក់ការកងកម្លាំងការពារជាតិអ៊ីស្រាអែលក្នុងក្រុង Tel Aviv។ ចាប់តាំងពីពេលនោះមក កងទ័ពបានបង្ហាញពីសមានទុក្ខដ៏ជ្រាលជ្រៅហើយបាននិយាយថា ខ្លួនកំពុងស៊ើបអង្កេត ខណៈលោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោករួមជាមួយប្រជាជនអ៊ីស្រាអែលទាំងអស់ សូមឱនគោរពដោយទុក្ខសោកយ៉ាងជ្រាលជ្រៅ និងកាន់មរណទុក្ខទុក្ខចំពោះការស្លាប់របស់កូនប្រុសជាទីស្រឡាញ់របស់យើងទាំងបីនាក់ ដែល ត្រូវបានគេចាប់ពង្រត់ បេះដូងរបស់យើងយល់ខ្លាំងណាស់ពីទុក្ខព្រួយរបស់ក្រុមគ្រួសារដែលបានជួបទុក្ខលំបាកនៅពេលនេះ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        76
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        74
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm