សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​អបអរសាទរ ពិសី បាន​ចូលរួម​ប្រកួត​អូឡាំពិក​ទីក្រុង​តូ​ក្យូ​តំណាង​ឲ្យ​អាមេរិក​

2021/06/18 05:55:53 pm        139

ហែលទឹក៖ សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹកបាន​ប្រកាស​អបអរសាទរ​ កីឡាករ​លោតទឹក​មាន​ដើម​កំណើត​ខ្មែរ Jordan Pisey Windle ដែល​មាន​ឈ្មោះ​ខ្មែរ​ថា ពិសី បាន​ជាប់​ឈ្មោះ​ចូលរួម​ការប្រកួត​កីឡា​អូឡាំពិក​ទីក្រុង​តូ​ក្យូ​ឆ្នាំ​២០២០ នៅ​ប្រទេស​ជប៉ុន​នា​ចុងខែ​កក្កដា​ខាងមុខ ក្នុងនាម​កីឡាករ​តំណាង​ឲ្យ​សហរដ្ឋអាមេរិក។​

កីឡាករ​ដែល​ជា​ក្មេង​កំព្រា​មាន​ដើមកំណើត​ពី​ខេត្ត​ព្រៃវែង ពិសី ត្រូវ​បាន​សមាគម​កីឡាហែលទឹក​អាមេរិក ជ្រើសរើស​ជា​កីឡាករ​លោតទឹក​ឆ្នើម​មួយ​រូប ដើម្បី​ចូលរួម​ការប្រកួត​ជម្រុះ​អូឡាំ​ពិក​ទីក្រុង​តូ​ក្យូ​ឆ្នាំ​២០២០ កាលពី​ថ្មីៗ ហើយ​រូបគេ​ធ្វើ​បាន​យ៉ាង​ល្អដោយ​បាន​ជាប់​ក្នុង​ការប្រកួត​ជម្រុះ ដើម្បី​ទទួល​សិទ្ធ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ ៤​ឆ្នាំ​ម្ដងនេះ។​ ទន្ទឹម​ជាមួយគ្នា សហព័ន្ធ​ខ្មែរ​កីឡាហែលទឹកបាន​សម្ដែង​ការ​អបអរសាទរ​កីឡាករ​ខ្មែរ និង​មាន​សញ្ជាតិ​អាមេរិក Jordan Pisey Windle ដែល​បាន​ក្លាយ​ជា​អត្ត​ព​លិ​ក​តំណាង​សហរដ្ឋអាមេរិក​ ចូលរួម​ព្រឹត្តិការណ៍​អូឡាំ​ពិក​នៅ​ជប៉ុន ហើយ​ក៏បាន​កោត​សរសើរ​នូវ​សមត្ថភាព និង​ការ​ខិតខំ​ប្រឹងប្រែង​រប​ស់​កីឡាករ​វ័យ ២២​ឆ្នាំ​រូប​នេះ និង​ជូនពរ​រូបគេ​ឲ្យ​ទទួល​បាន​ជោគជ័យ និង​លទ្ធផល​ល្អ​ក្នុង​ការប្រកួត​នៅ​ជប៉ុន​នា​ពេល​ខាង​មុខ​ទៀត​ផង។​

គួរ​បញ្ជាក់​ថា​ Jordan Pisey Windle ដែល​ជា​កុមារ​កំព្រា​មាន​ស្រុកកំណើត​នៅ​ខេត្ត​ព្រៃវែង និង​មាន​វាសនា​ទៅ​រស់នៅ​អាមេរិក​តាំងពី​អាយុ ២​ឆ្នាំក្រោម​ការគ្រប់គ្រង​របស់​ឪពុក​ចិញ្ចឹម​លោក Jerry Windle។ លុះ​វ័យ​បាន ៧​ឆ្នាំ​រូបគេ​ក៏​ត្រូវ​បាន​ឪពុក​ចិញ្ចឹម​នាំទៅ​រៀន​ហែល​ទឹក ហើយ ពិសី បាន​ព្យាយាម និង​ខិតខំ​ប្រឹងប្រែងរហូត​មាន​សមត្ថភាព ​ប្រកួត​ដណ្ដើម​បាន​មេដាយ​ថ្នាក់​ជាតិ​ជាច្រើន​នៅ​អាមេរិក និង​ក្លាយ​ជា​កីឡាករ​ឆ្នើម​របស់​អាមេរិក​នា​ពេល​បច្ចុប្បន្ន​ផង​ដែរ៕

 អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        149
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        149
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm