សហជីព​វិស័យ​កាត់ដេរ រិះគន់​រោងចក្រ​មួយ​ចំនួន​អនុវត្ត​វិធានការ​សុខាភិបាល​នៅ​មានកម្រិត

2021/06/18 06:06:51 pm        182

ភ្នំពេញ ៖ មេ​សហជីព​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ​បាន​លើកឡើងថា​ ក្នុង​វិបត្តិ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ ការ​យកចិត្តទុកដាក់​របស់​និយោជក ​ថៅកែ​រោងចក្រ​មួយ​ចំនួន ​ទៅកាន់​កម្មករ​និយោជិត​នៅ​មានកម្រិត ​ខណៈដែល​រដ្ឋាភិបាល​ក​ម្ពុជា​បានខិតខំ​ប្រឹងប្រែង​ណាស់​ក្នុង​ការ​ទប់ស្កាត់​។

លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៨ ​មិថុនា​ ឆ្នាំ​២០២១​នេះ បាន​គាំទ្រ និង​សាទរ​ចំពោះ ​ការ​យកចិត្តទុកដាក់​ពី​សំណាក់​រដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​ ។ ប៉ុន្តែ លោក​មើល​ឃើញថា ភាគី​រោងចក្រ​ខ្លះ​ក៏​មាន​ការ​យកចិត្តទុកដាក់​ និង​ខ្លះទៀត​មិនសូវ​ជា​យកចិត្តទុកដាក់ ​ជាពិសេស​មិនសូវ​បាន​អនុវត្ត​ទៅតាម​វិធានការ​សុខាភិបាល​។

លើកឡើង​ក្នុង​កម្មវិធី​សន្និសីទ​អន្តរជាតិ​ខាង​ការងារ​លើក​ទី​១០៩​ កាលពីពេល​កន្លងទៅ​ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​មានប្រសាសន៍ថា រដ្ឋាភិបាល​កម្ពុជា ​នៅតែ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​និង​យកចិត្តទុកដាក់​ខ្ពស់​លើក​ការ​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​ និង​លក្ខខណ្ឌ​សុខភាព​និង​សុវត្ថិភាព​ការងារ​, ការពារ​សិទ្ធិសេរីភាព​អង្គការ​វិជ្ជាជីវៈ​, ថែរក្សា​នូវ​សុខដុម​នីយកម្ម​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​, និង​ផ្តល់​កិច្ច​គាំពារ​សង្គម​ជូន​ដល់​កម្មករ​និយោជិត​ក្នុងស្រុក រួមទាំង​ផ្តល់​កិច្ចការពារ​ជាពិសេស​ចំពោះ​ពលករ​ទេ​សន្តរ​-​ប្រវេសន៍​កម្ពុជា ដោយ​សហការ​យ៉ាង​ជិតស្និទ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ថ្នាក់ជាតិ​និង​កម្រិត​តំបន់ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋា​ភិបាល​, ច្បាប់​និង​បទប្បញ្ញត្តិ​ជាតិ​ជា​ធរមាន ​និង​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​៕

​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm