រុស្ស៊ី អះអាងថាបានវាយរុញច្រានអ៊ុយក្រែន ខណៈអ៊ុយក្រែនថាខ្លួនបានកម្ទេចគោលដៅជាច្រើរបស់រុស្ស៊ី

2023/12/18 08:28:25 pm        444

យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយដែលបានចេញផ្សាយដោយភាគីជម្លោះទាំងពីរបានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ រុស្ស៊ី បានអះអាងថា ខ្លួនបានវាយរុញច្រានការវាយលុករបស់អ៊ុយក្រែនក្នុងទិសដៅជាច្រើន ខណៈអ៊ុយក្រែននិយាយថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារលើគោលដៅច្រើនកន្លែងរបស់រុស្ស៊ី ក្នុងរយៈពេល២៤ម៉ោងមុន។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា យោធារុស្ស៊ី បានវាយរុញច្រានការវាយលុករបស់អ៊ុយក្រែននៅតំបន់ Kupyansk, Krasnyi Lyman និងគោលដៅផ្សេងៗទៀត និងបានវាយប្រហារលើបុគ្គលិកយោធាអ៊ុយក្រែន ព្រមទាំងគោលដៅជាច្រើន រួមទាំងឃ្លាំងផ្ទុកប្រេងយន្តហោះ ប៉ុស្តិ៍ទីបញ្ជាការ និងទីតាំងសង្គ្រាមអេឡិចត្រូនិក។

យោធារុស្ស៊ី បានបំផ្លាញរថក្រោះចំនួន ៤គ្រឿង យានរថពាសដែក៦គ្រឿង កាំភ្លើងធំ៨គ្រឿង កាំភ្លើងធំបាញ់ផ្លោង៤គ្រឿង និងស្ថានីយ៍រ៉ាដាកាំភ្លើងធំដែលផលិតដោយសហរដ្ឋអាមេរិក របស់កងទ័ពអ៊ុយក្រែន ខណៈស្ទាក់ចាប់បានគ្រាប់រ៉ុក្កែត២គ្រាប់ ពីប្រព័ន្ធរ៉ុក្កែត HIMARS និងបានបាញ់ទម្លាក់យន្តហោះចម្បាំង MiG-29 ចំនួន២គ្រឿង និងយន្តហោះចម្បាំង Su-25 មួយគ្រឿង។ នៅថ្ងៃដដែលនោះដែរ នាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយថា មានការប្រយុទ្ធគ្នា៥៤លើក នៅតំបន់សមរភូមិ ក្នុងរយៈពេល ២៤ ម៉ោងមុននេះ។

កងកម្លាំងទ័ពអាកាសអ៊ុយក្រែន ឧបករណ៍បាញ់គ្រាប់រ៉ុក្កែត និងអង្គភាពកាំភ្លើងធំ បានវាយប្រហារលើគោលដៅជាច្រើនកន្លែង ដូចជាតំបន់ដែលបុគ្គលិកនិងឧបករណ៍យោធារុស្ស៊ីប្រមូលផ្តុំ ទីតាំងការពារដែនអាកាស និងឃ្លាំងគ្រាប់រំសេវ បំផ្លាញកាំភ្លើងធំមួយគ្រឿង និងស្ទាក់ចាប់យានដ្រូនវាយប្រហារចំនួន៧គ្រឿង។ យោងតាមការរាយការណ៍របស់សារព័ត៌មាន Ukrinform ជាទីភ្នាក់ងារព័ត៌មានជាតិរបស់អ៊ុយក្រែន បានឲ្យដឹងថាកាលពីថ្ងៃអាទិត្យថា អង្គភាពសេវាសន្តិសុខ និងកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានធ្វើការវាយលុកពេញមួយយប់លើមូលដ្ឋានទ័ពអាកាស Morozovsk ក្នុងតំបន់ Rostov របស់រុស្ស៊ី ដោយយានដ្រូនកាលពីថ្ងៃអាទិត្យ។

សេចក្តីរាយការណ៍និយាយថា នៅពេលនៃការវាយប្រហារនោះ មានយន្តហោះ Su-34 ចំនួន២០គ្រឿង ស្ថានីយ៍រ៉ាដាចំនួន៣ និងឧបករណ៍ផ្សេងទៀតនៅក្នុងមូលដ្ឋានកងទ័ពអាកាសនោះ។

អត្ថបទដែលទាក់ទង

សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm       
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        12
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm