សេត​វិមាន​នឹង​ពិចារណា​ពី​ជំនួប​រវាង​លោក Biden និង​លោក Xi Jinping

2021/06/18 06:11:29 pm        80

​អាមេរិក៖ មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា សេត​វិមាន​នឹង​ពិចារណា​ការ​រៀបចំ​ជំនួប​ពិភាក្សា​រវាងលោក​ប្រធានាធិបតី Joe Biden និង​សម​ភាគី​ចិន​របស់​លោក​គឺ​លោក Xi Jinping ខណៈ​ប្រទេស​ទាំង​២ ​មាន​ភាព​ចម្រូងចម្រាស​លើ​បញ្ហា​ជាច្រើន រួម​ទាំង​បញ្ហា​សិទ្ធិមនុស្ស​។​

​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក Biden គឺ​លោក Jake Sullivan បាន​និយាយ​ថា​ មេដឹកនាំ​ទាំង​២ ​គ្រោង​នឹង​សម្រេច​ថា ​តើ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ ​ស្ថិត​នៅ​ត្រង់​ចំណុច​ណា​។ ទីក្រុង​ប៉េកាំង​បាន​បង្ហាញ​ការ​មិន​ពេញចិត្ត​ ចំពោះ​សេចក្ដីថ្លែងការណ៍​រួម​ដែល​បាន​ចេញ​តាម​ការ​ទាមទារ​របស់​លោក Biden ដោយ​ក្រុម​មេដឹកនាំ​នៃ​ក្រុម​ប្រទេស​ទាំង​៧ ឬ (G7) ​កាលពី​ថ្ងៃអាទិត្យ​។ ជំនួប​នោះ​បាន​ស្តី​បន្ទោស​ប្រទេស​ចិន ​អំពី​សិទ្ធិមនុស្ស​នៅ​ក្នុង​តំបន់​ស៊ីន​ជាំ​ង និង​ទីក្រុង​ហុងកុង​របស់​ខ្លួន ខណៈ​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​យ៉ាង​ពេញលេញ​ និង​ហ្មត់ចត់​អំពី​ប្រភព​ដើម​នៃ​វីរុស​កូ​រ៉ូ​ណា​នៅ​ក្នុង​ប្រទេស​ចិន​។​

​លោក Sullivan បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ នៅ​សន្និសីទ​សារព័ត៌មាន​តាម ​Video ថា មិន​យូរ​ទៀត​ទេ យើង​នឹង​អង្គុយ​ធ្វើការ​ដោយ​ស្មើភាព​ សម្រាប់​ប្រធានាធិបតី​ទាំង​២​។​ ​វា​អាច​ជា​ការសន្ទនា​តាម​ទូរស័ព្ទ វា​អាច​ជា​ជំនួប​ក្នុង​ពេល​មាន​ជំនួប​កំពូល​អន្តរជាតិ ឬ​អាច​នៅ​ពេល​ណា​មួយ​​ផ្សេងទៀត​។​ ទាំង​លោក Biden​ ទាំង​លោក​ Xi ត្រូវ​គេ​រំពឹង​ថា​នឹង​ចូលរួម​ជំនួប G20 នៅ​ខែ​តុលា ដែល​រៀបចំឡើង​ដោយ​ប្រទេស​អ៊ីតាលី ដែល​អាច​ជា​វេទិកា​សម្រាប់​ជំនួប​នោះ​។ យ៉ាង​ណា លោក Sullivan ពុំបាន​ផ្ដល់​ការសម្រេច​ចុងក្រោយ​ណាមួយ​នោះ​ទេ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        67
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        64
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm