សិស្សានុសិស្សប្រឡងជាប់បាក់ឌុបថ្មីៗនេះ សម្រុកដាក់ពាក្យចូលសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

2023/12/18 09:33:46 pm        223

ភ្នំពេញ ៖ នៅបណ្តាសាកលវិទ្យាល័យនានាក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចាប់ផ្តើមទទួលពាក្យសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ២០២៣ និងនិស្សិតចុះឈ្មោះចូលសិក្សា និងសាកលវិទ្យាល័យផ្សេងទៀត បើកដំណើរការប្រឡងអាហារូបករណ៍ ឆ្នាំសិក្សា២០២៣-២០២៤។

ជាក់ស្តែងបេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរទទួលអាហារូបករណ៍ ចូលរៀនថ្នាក់បរិញ្ញាបត្រមិនបង់ថ្លៃសិក្សា១០០% ដូចមានឈ្មោះក្នុងបញ្ជី និងសិស្សបង់ថ្លៃសិក្សា បានអញ្ជើញមកដាក់ពាក្យចូលរៀនចាប់ពីថ្ងៃទី១៨ ដល់២២ ខែធ្នូ ឆ្នាំ២០២៣ នៅការិយាល័យសេវានិស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ទីតាំងទី២ អគារ "ខ" មហាវិថីវិចិត្រសិល្បៈ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ 

ក្នុងនោះមានសិស្សានុសិស្សជាច្រើនមកពីតាមបណ្តារាជធានី-ខេត្ត បានឡើងមករាជធានីភ្នំពេញ ដើម្បីដាក់ពាក្យចូលសិក្សា និងពាក្យស្នើសុំអាហារូបករណ៍ផ្សេងៗ រីឯសិស្សខ្លះទៀតបានមកសាកសួរព័ត៌មានពីសាកលវិទ្យាល័យ លើមុខជំនាញទាំង៥ ដែលសិស្សចង់សិក្សានៅសាកលវិទ្យាល័យ។

នាឱកាសនោះយុវជន ៥រូប ទើបប្រឡងជាប់បាក់ឌុប មកពីខេត្តកំពង់ចាម សៀមរាប រាជធានីភ្នំពេញ និងបណ្តាខេត្តដទៃទៀត បាននិយាយប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៨ ខែធ្នូនេះថា ពួកគាត់កំពុងរៀបចំឯកសារដាក់ពាក្យចូលរៀនតាមជំនាញទាំង៥ រួមមាន៖ ជំនាញបុរាណវិទ្យា ស្ថាបត្យកម្ម និងនគរោបនីយវិទ្យា សិល្បៈសូនរូប តូរ្យតន្រី្ត និងសិល្បៈនាដសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយមូលហេតុដែលពួកគាត់ មានបំណងចង់សិក្សាលើជំនាញទាំងនេះ គឺដោយសារការស្រលាញ់ ហើយយល់ថាជំនាញទាំងអស់នេះ បានចូលរួមថែរក្សា អភិរក្ស លើកស្ទួយវិស័យសិល្បៈ វប្បធម៌ខ្មែរ ឲ្យកាន់តែមានកេរ្តិ៍ឈ្មោះល្បីសុះសាយ។

​បើតាមឯកឧត្តមសាស្រ្តាចារ្យ ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានឲ្យដឹងថា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ទីតាំងទី២ អគារ "ខ" នឹងបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៣-២០២៤ ថ្នាក់ឆ្នាំមូលដ្ឋាន នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ។ សូមរំលឹកផងដែរថា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដំបូងមានឈ្មោះជាសាលាភូមិន្ទសិល្បៈ ដែលត្រូវបានកសាងឡើងក្នុងឆ្នាំ១៩១៧ ហើយបានក្លាយទៅជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅឆ្នាំ១៩៦៥។ ដែលមានជំនាញ បុរាណវិទ្យា ស្ថាបត្យកម្ម និងនគរោបនីយវិទ្យា តុបតែងលំអ វិចិត្រកម្ម និងចំលាក់។ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យពីឆ្នាំ១៩៧៥ ដល់ ១៩៧៩ សាកលវិទ្យាល័យត្រូវបានពួកខ្មែរក្រហមបង្ខំអោយបិទទ្វារលែងដំណើរការ។ ប៉ុន្តែនៅឆ្នាំ១៩៨០ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបើកទ្វារឡើងវិញដោយមានបង្រៀនមុខវិជ្ជា សិល្បៈសូន្យរូប សៀក របាំ ភ្លេង និងល្ខោន។ បច្ចុប្បន្ននិសិ្សតទាំង៥មហាវិទ្យាល័យ រួមមានមហាវិទ្យាល័យបុរាណវិទ្យា, មហាវិទ្យាល័យវិចិត្រសិល្បៈសូនរូប, មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា, មហាវិទ្យាល័យតូរ្យតន្រី្ត និងមហាវិទ្យាល័យសិល្បៈនាដសាស្រ្ត ដែលកំពុងសិក្សាក្នុងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មានចំនួន២៧០០នាក់ នៅក្នុងឆ្នាំសិក្សា២០២២-២០២៣ ដោយមិនទាន់គិតឆ្នាំសិក្សាថ្មី ២០២៣-២០២៤៕  អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        163
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm