ប្រភព៖ប៉ាឡេស្ទីន និងអាមេរិក ឈានដល់កិច្ចព្រមព្រៀង ដើម្បីដោះស្រាយមូលនិធិរបស់ PA ដែលគ្រប់គ្រងដោយអ៊ីស្រាអែល

2023/12/19 12:12:14 am        49

មន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអាទិត្យថា អាជ្ញាធរប៉ាឡេស្ទីន (PA) បានឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហានៃមូលនិធិប៉ាឡេស្ទីន ដែលត្រូវបានគ្រប់គ្រង ដោយអ៊ីស្រាអែល។

មន្ត្រីដែលបាននិយាយក្នុងលក្ខខណ្ឌអនាមិក កិច្ចព្រមព្រៀងនេះ បង្ហាញពីដំណើរការមួយ ដែលរដ្ឋាភិ    បាលអ៊ីស្រាអែល នឹងពិនិត្យមើលបញ្ជីបុគ្គលិករបស់អាជ្ញាធរប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដើម្បីធានាថា គ្មានសមាជិកក្រុមហាម៉ាស ត្រូវបានរាប់បញ្ចូលនោះទេ។

ប្រភពនោះ បានលើកឡើងថា សំណើសម្រាប់កិច្ចព្រមព្រៀងនេះ បានមកពីទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan ដែលទើបបានជួបជាមួយប្រធានអាជ្ញាធរប៉ាឡេស្ទីន ម៉ាខ្មូត អាបាស (Mahmoud Abbas) នៅទីក្រុងរ៉ាម៉ាឡា (Ramallah)។

នៅក្រោមកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលអ៊ីស្រាអែល ត្រូវបានគេរំពឹងថា នឹងផ្ទេរចំណូលពន្ធលើទំនិញ      ប៉ាឡេស្ទីនតាមរយៈការឆ្លងកាត់របស់អ៊ីស្រាអែល ជាថ្នូរនឹងកម្រៃជើងសារចំនួនបីភាគរយ ស្របតាមកិច្ចព្រមព្រៀងសេដ្ឋកិច្ចរវាងអ៊ីស្រាអែល និងអង្គការរំដោះប៉ាឡេស្ទីន។

កាលពីពេលកន្លងទៅ រដ្ឋាភិបាលអ៊ីស្រាអែល បានអះអាងថា អាជ្ញាធរប៉ាឡេស្ទីន បានផ្តល់មូលនិធិដល់  មន្ត្រីក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ដូច្នេះដកប្រាក់ដែលបានកំណត់សម្រាប់ដែនទឹកដីនេះ។ ការចោទប្រកាន់នេះ ត្រូវបានច្រានចោលដោយទីក្រុងរ៉ាម៉ាឡា ដោយនិយាយថា ការបង់ប្រាក់របស់ខ្លួននៅតំបន់ហ្កាហ្សា គឺជាប្រាក់បៀវត្សរ៍សម្រាប់បុគ្គលិករបស់ខ្លួន នៅទីនោះតែប៉ុណ្ណោះ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        85
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        74
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm