រដ្ឋមន្រ្តីក្រសួងបរិស្ថានលើកទឹកចិត្តប្រជាពលរដ្ឋឲ្យប្រកាន់ខ្ជាប់ការរស់នៅជាមួយភាពស្អាត

2023/12/19 12:23:48 am        121

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានលើកទឹកចិត្ត ឲ្យពលរដ្ឋចូលរួម ប្រកាន់ខ្ជាប់នូវការរស់នៅជាមួយភាពស្អាត មានអនាម័យល្អ ដើម្បីភាពរីករាយ សុខភាពល្អ និងបង្កើតសុភមង្គល សម្រាប់គ្រួសារមាន ក៏ដូចជាសង្គមរបស់យើង។ ការថ្លែងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីផែនការសកម្មភាពចុះត្រួតពិនិត្យការអនុវត្ត តួនាទី ភារកិច្ច និងមុខងាររបស់ការរិយាល័យចំណុះអង្គភាពក្រោមឱវាទក្រសួងបរិស្ថាន។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបន្តថ្លែងរំលឹកអំពីស្មារតីស្អាតរបស់ មនុស្សគ្រប់ៗរូប ដែលត្រូវតែមានការ គិតគូរពីហានិភ័យបរិស្ថាននានា ដែលតែងតែកើតមាន មកលើសង្គមមនុស្ស និង ជួយដាស់តឿន ដល់សហគមន៍ជាតិ ប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ពីភាពស្អាត ដើម្បីផលប្រយោជន៍មនុស្សគ្រប់រូប គ្រួសារនីមួយៗ និងសេដ្ឋកិច្ច-សង្គមជាតិយើងទាំងមូល។ 

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត គូសបញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋយើង ១៧លាននាក់ បានជ្រួតជ្រាប និងចូលរួមយុទ្ធនាការ កាត់បន្ថយប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើប្លាស្ទិកទេ» ជំរុញឲ្យមន្រ្តីបន្តប្រឹងប្រែងផ្សព្វផ្សាយ កសាងសង្គមមួយស្អាតនៅកម្ពុជា ស្អាតផ្តើមពីសិស្ស និងលោកគ្រូអ្នកគ្រូ នៅតាមសាលារៀន មួយជំហានម្តងៗ ឆ្ពោះទៅមូលដ្ឋានស្អាត សង្គមយើងស្អាត ដែលភាពស្អាតនឹងចេញពីបេះដូង ហើយបន្តទៅកូនចៅជំនាន់ក្រោយស្អាត ហើយភាពស្អាតនេះ ជាមោទកភាពរបស់កម្ពុជា នៅក្នុងពិភពលោក សម្រាប់មនុស្សជាតិទូទៅ ជាពិសេសនាំនាវាកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕ អត្ថបទ៖ទូច សោភ័ណ​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        12
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        85
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm